CamNews

តារា 

Mark prin និយាយអំពីគម្រោងរៀបការ

ថៃ ៖ លោក Mark Prin និងនាង Kimmy Kimberley បានទាក់ទងគ្នាអស់រយៈពេលជាង ៤ ឆ្នាំ ហើយមានមនុស្សជាច្រើនបានសួរនាំអំពីការរៀបការរបស់ពួកគេជារឿយៗផងដែរ ។ 

ឥលូវនេះយើងទៅស្តាប់ការសម្ភាស៍របស់ លោក Mark prin និយាយអំពីគម្រោងរៀបការ នៅខាងក្រោមវិញម្តង ៖ 

តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានថ្លែងថា "ខ្ញុំកំពុងតែធ្វើការដើម្បីសន្សំលុយ។ ពេលខ្ញុំបាននិយាយអំពីការរៀបការ ដោយសារតែខ្ញុំមានអាយុក្បែរ ៣០ ហើយ។ ជារឿយៗ ខ្ញុំនិង Kimberly បាននិយាយអំពីអនាគតជាមួយគ្នា។ ហើយក្រុមគ្រួសាររបស់ពួកយើងគឺបានយល់ព្រម។ យើងឧស្សាហ៍ទទួលទានអាហារពេលល្ងាចជាមួយគ្នា។ ហើយខ្ញុំនឹងរៀបការ នៅពេលដែលខ្លួនមានអាយុជាង ៣០ ឆ្នាំ។ ខ្ញុំរង់ចាំថ្ងៃនោះមកដល់ ប៉ុន្តែចំពោះរឿងថ្លៃបណ្តាការ យើងមិនបាននិយាយអំពីវាទេ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Mark prin Kimberly