CamNews

តារា 

Mark Prin មានកាដូអ្វីពិសេសសម្រាប់ Kimberly ក្នុងឆ្នាំនេះ?

ថៃ ៖ តាំងពីទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំកន្លងមក លោក Mark prin និងនាង Kimberly តែងតែធ្វើដំណើរកំសាន្តជាមួយគ្នារាល់ពេលទំនេរពីការងារ មិនថាក្នុងឬក្រៅប្រទេសនោះទេ ។ ទទ្ទឹមនឹងនេះផងដែរ គូស្នេហ៍ល្បីឈ្មោះមួយគូនេះ ក៏តែងតែជូនកាដូពិសេសណាមួយគ្នាឲ្យគ្នាទៅវិញទៅមក ក្នុងថ្ងៃពិសេស ដូចជា Anniversary ឬខួបកំណើតជាដើម ។ 

ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែមករា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Kimberly ឆ្លង ២៦ ចូល ២៧ ឆ្នាំ ។ ជាមួយនិងកាដូឆ្នាំនេះ Mark prin បាននិយាយថា លោកនៅមិនទាន់អាចរើសកាដូណាមួយដល់មិត្តស្រីនៅឡើយទេ ព្រោះកំពុងមមាញឹកជាមួយនិងការងារ ដូច្នេះទើបប្រហែលជាយឺតពេលជារាល់ៗឆ្នាំ ។ 

Mark prin បន្ថែមទៀតថា នៅក្នុងដំណើរកំសាន្តនៅលើកោះជាមួយនិង Kimberly កាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនឱកាសពិសេសអ្វីនោះទេ គ្រាន់តែជាការដើរលេងលំហែខួរក្បាល ពេលទំនេរពីការងារនោះទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mark prin Kimberly Mew Nittha