CamNews

តារា 

ល្បីថានាង Anne និង Kimberly ជាតារាសុីចង្វាក់គ្នា ប៉ុន្តែពេលនេះស្រាប់តែមានរឿងមិនគួរឲ្យជឿកើតឡើង

ព័ត៌មានកំសាន្ត ៖ អ្នកណាក៏ល្បីដែរថា តារាសម្តែងស្រីជើងចាស់ដែលប្រលូកនៅក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកហើយ គឺនាង Anne Thongprasom និងតារាស្រីស្រករក្រោយ នាង Kimberly គឺជាតារាស្រីដែលសុីចង្វាក់គ្នានិងស្និទ្ធស្នាលគ្នាដល់កម្រិតណា ​។ 

មួយរយៈពេលក្រោយមកនេះក៏កាន់តែល្បីនិងកើតឲ្យមានពាក្យចចាមអារាមមួយទៀតថា នាង Anne Thongprasom បែរជាងាកទៅជិតដិតជាមួយនិងតារាស្រីចំណូលថ្មីឈ្មោះថា​ នាង Diana flipo ដោយមិនសូវខ្វល់ខ្វាយជាមួយនិងនាង Kimberly ដូចកាលពីមុនឡើយ ។ ពាក្យចចាមអារាមទាំងនេះកាន់តែវាយឡូកចិត្តអ្នកគាំទ្រកាន់តែខ្លាំងឡើងៗ រហូតមកធ្វើឲ្យនាង Anne Thongprasom ចេញមុខផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតថា "ទាំងនេះមិនមែនជាការពិតទេ ដែលខ្លួននាងងាកទៅជិតដិតជាមួយនិងតារាស្រីដទៃ ព្រោះនាងស្រលាញ់ Kimberly ដូចជាប្អូនស្រីបង្កើត និងគ្មានបោះបង់នាងចោលដើម្បីអ្នកថ្មីឡើយ" ។ 

ដោយយោងតាមការលើកឡើងខាងនេះ Fans ក៏សង្ឃឹមយ៉ាងមុតមាំដែរថា នេះគឺជាពាក្យពិតដែលនិយាយចេញពីបេះដូងរបស់តារាស្រីវ័យ ៤០ ឆ្នាំ នាង Anne Thongprasom ទៅចុះ ៕

-ចុចអាន ៖ មិននឹកស្មានថា​ តារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Kimberly វិវត្តន៍ដល់ថ្នាក់នឹងសោះ










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Anne Thongprasom Kimberly Diana flipo