CamNews

តារា 

Rain បញ្ចប់កាតព្វកិច្ចវិលរក KPOP ជាមួយដំណឹងល្អឆាប់ៗនេះ

នាព្រឹកនេះម៉ោង ៨ ព្រឹកនៅកូរ៉េ តារាចំរៀងដ៏ល្បីជើងចាស់ ដែលគេហៅថាជាស្តេចរាំរបស់
កូរ៉េនោះ បានបញ្ចប់កាតព្វកិច្ចជាទាហានហើយ ។

Rain បានបញ្ចប់កាតព្វកិច្ចជាទាហានរួចរាល់ហើយ បន្ទាប់ពីចូលបំរើការកងទ័ព អស់រយៈពេល
២១ ខែ ។ អ្នកកាសែតជាង ១០០ នាក់និង អ្នកគាំទ្ររបស់ Rain ប្រមាណ ៨០០ នាក់បានប្រមូល
ផ្តុំគ្នា នៅមុខបន្ទាយទាហានដែល Rain បានចូលបំរើការ ដើម្បីរង់ចាំ ការវិលត្រឡប់ចូលមកក្នុង
ពិភព KPOP វិញសារជាថ្មី ។



Rain បានថ្លែងអំណរគុណទៅកាន់ អ្នកគាំទ្ររបស់ខ្លួនទាំងអស់ដែលបានមកអបអរសាទរ រូបគាត់
ដល់កន្លែងតែម្តង​។ Rain ក៏បានសន្យាថា នឹងត្រឡប់ចូលពិភព KPOP ក្នុងពេលឆាប់ៗនេះ ហើយ
ចឹងសូមទស្សនិកជន រង់ចាំតាមដានទាំងអស់គ្នា ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: rain bi rain. kpop korea star singer