CamNews

ព័ត៌មានបច្ចេកវិទ្យា 

កម្មវិធី Android ទាញស្រោមជើងស្រីស្អាត ដែលបុរសចង់សាក

ដោយគ្រាន់តែប្រើម្រាមដៃ អូសលើអេក្រង់ទូរស័ព្ទ អ្នកនឹងអាចប្ដូរទំព័រ បង្កើន/បន្ថយសម្លេង​ជា
ដើម​។ល។ ប៉ុន្ដែពេលនេះ អ្នកក៏អាចទាញស្រោមជើងរបស់ស្រីស្អាតផងដែរ។

កម្មវិធីចម្លែកនេះ មានឈ្មោះថា Zettai Kutsushita ។ វាមិនមែនជាហ្គេមពិតៗនោះទេ វាគ្រាន់តែ
ជាកម្មវិធីទូរស័ព្ទដ៏សាមញ្ញមួយ។ នៅពេលអ្នកបើកកម្មវិធីនេះឡើង នៅលើអេក្រង់ នឹងបង្ហាញ
ជើងដ៏ស្រឡូនទាំងគូរបស់ស្រីស្អាត។ ដៃរបស់នាង ដាក់នៅលើជើងខាងឆ្វេង។

នៅពេលដាក់ម្រាមដៃទៅលើអេក្រង់ និងលើស្រីស្អាតនេះ អ្នកអាចអូស ឬទាញស្រោមជើងរបស់
នាង ឡើងទៅលើ ឬមួយចុះមកក្រោមបាន។ ជាងនេះ កម្មវិធីនេះក៏អាចលើកស្រោមជើង ឡើង
ឬទាញចុះដោយស្វ័យប្រវត្ត។ល។ ព្រមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចែករំលែករូបនេះ នៅតាម
បណ្ដាញសង្គមផងដែរ។

ស្ថាបនិកនៃកម្មវិធីនេះ ក៏បានលើកឡើងឱ្យដឹងថា អ្នកអាចមើលរូបភាពនេះ បានបីទិស និងកម្រិត
ហ្ស៊ូមផ្សេងៗគ្នា។ ចំណុចពិសេសរបស់វា គឺអ្នកប្រើប្រាស់បានត្រឹមតែអូសម្រាមដៃនៅលើអេក្រង់
ទូរស័ព្ទ គឺមិនអាចប៉ះទៅលើស្រីស្អាតនេះ នោះទេ។ ប្រសិនចង់បានជើងថ្មី អ្នកនឹងត្រូវចំណាយ
ប្រាក់ ៩៩យេន (ជិត ១ដុល្លារ)។ អ្នកអាចរកបានកម្មវិធីមួយនេះ ពីផ្សារ Play Store ។

 

អត្ថបទ​សំខាន់​ៗ ៖

WhatsApp ត្រូវបាន Facebook ទិញក្នុងតម្លៃ ១៩ ពាន់លានដុល្លារ នឹងនៅតែមានដំណើរការឯករាជ្យ ជាធម្មតា

អតីតនាយកផ្សព្វផ្សាយពាណិជ្ជកម្ម Apple មានការសោកស្តាយ ចំពោះ iPhone 5C

លេចចេញព័ត៌មាន អ្នករចនាម៉ូត iPhone ក៏ដូចជា iOS 7 បាត់ឈ្មោះពី Web Apple គាត់ឈប់ធ្វើការនៅ Apple ហើយមែន?



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS
 
 
 


Tags: Android Zettai Kutsushita Play Store