CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញព័ត៌មាន អ្នករចនាម៉ូត iPhone ក៏ដូចជា iOS 7 បាត់ឈ្មោះពី Web Apple គាត់ឈប់ធ្វើការនៅ Apple ហើយមែន?

ព័ត៌មាន និងតំណែងរបស់ Jonathan Ive  ដែលជាអ្នករចនាម៉ូត (ឌីហ្សាញ) iPhone និង iPad របស់ Apple បានបាត់ឈ្មោះចេញពីគេហទំព័ររបស់ក្រុមហ៊ុន ដែលកត្តានេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅក្នុងពិភពបច្ចេកវិទ្យា។

ព័ត៌មានជីវប្រវត្តិរបស់ Jonathan Ive អនុប្រធាននាយកដ្ឋាន ផ្នែករចនាម៉ូត Apple ទើបតែត្រូវបានគេ ដកចេញ (ទាំងពិបាកយល់) ពីគេហទំព័ររបស់ក្រុមហ៊ុន កាលពីថ្ងៃម្សិលមិញនេះ។ Apple តែងតែមាន តារាងមួយ ដាក់ចេញនូវរាល់អ្នកគ្រប់គ្រងលំដាប់ខ្ពស់ៗរបស់ខ្លួន ជាមួយនឹងរូបថត និងព័ត៌មានអម មកជាមួយ។

សារព័ត៌មានទូទាំងពិភពលោក បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍នេះ។ ព័ត៌មាន ចចាមអារាមជាច្រើន បាននិយាយថា Ive អាចនឹងត្រូវគេដកចេញ ពីគណកម្មាការប្រតិបត្តិ Apple ហើយ។

លោក Jonathan Ive អ្នកទទួលខុសត្រូវ និងឈរលំដាប់កំពូល ក្នុងក្រុមរចនាម៉ូត ដល់បណ្តាផលិតផលរបស់ Apple (រូបភាព៖ BGR)

ក្រោយពីបានដឹង ពីការភ្ញាក់ផ្អើលរបស់មហាជននេះមក ផ្នែកទំនាក់ទំនងរបស់ Apple បានចេញមុខ ប្រតិកម្មឆ្លើយតប ដោយបានបញ្ជាក់ថា នេះគ្រាន់តែជាការត្រួតពិនិត្យ ក្នុងដំណើរការ អាប់ឌេត បញ្ជី ឈ្មោះបណ្តា នាយកប្រតិបត្តិការ ប៉ុណ្ណោះ។ ឈ្មោះរបស់លោក Ive នឹងបន្តមាននៅលើ គេហទំព័រ របស់ក្រុមហ៊ុន តទៅទៀត។

Ive គឺជាអ្នកទទួលខុសត្រូវ និងឈរលំដាប់កំពូល ក្នុងក្រុមរចនាម៉ូត ដល់បណ្តាផលិតផលរបស់ Apple ជាពិសេសការអាប់ឌេតថ្មីបំផុតរបស់ ប្រព័ន្ធប្រតិបត្តិការ iOS 7។ គាត់មានតួនាទីសំខាន់ ក្នុង ការរចនាម៉ូត ដូច្នេះរាល់ផលិតផលដែលមាន Logo របស់ Apple រួមមាន iMac, MacBook Air, iPod, iPad និងជាពិសេសគឺ iPhone គឺសុទ្ធតែមានចំណែករបស់គាត់ ក្នុងការឌីហ្សាញ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia Normandy មានរូបភាពផ្សាយពាណិជ្ជកម្ម ហើយមែនទេ? ឈ្មោះហៅថា Nokia X ឬ?
- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ

- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Designer iPhone Apple website Jonathan Ive Hightech