CamNews

ទូរស័ព្ទ 

Galaxy Grand 2 មានបន្ថែមពណ៌ថ្មីពីរ កាន់តែមានច្រើនជម្រើស សម្រាប់យុវវ័យ

ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូង បានបង្ហាញណែនាំនូវពណ៌ថ្មីពីរ បន្ថែមទៀតនៃ ស្មាតហ្វូន Galaxy Grand 2 គឺពណ៌ខ្មៅ និងពណ៌ផ្កាឈូក បន្ថែមពីលើពណ៌ស ដែលកំពុង ចរាចរ លក់ លើទីផ្សារបច្ចុប្បន្ន។

ប្រទេសឥណ្ឌា គឺជាប្រទេសដំបូងគេ ដែលទទួលបានវើហ្សិនពណ៌ថ្មីទាំងពីររបស់ Galaxy Grand 2 ដាក់លក់នៅលើទីផ្សារមុនគេ។ បច្ចុប្បន្ន អ្នកប្រើប្រាស់នៅឥណ្ឌា អាចស្វែងរកទិញវើហ្សិនពណ៌ ខ្មៅបានហើយ ប៉ុន្តែសម្រាប់វើហ្សិនពណ៌ផ្កាឈូកវិញ គឺត្រូវរង់ចាំមួយរយះពេលខ្លី ខាងមុខទៀត។ 

ដូចទៅនឹងវើហ្សិនពណ៌ស ដែរ Galaxy Grand 2 ពណ៌ខ្មៅនិងពណ៌ផ្កាឈូក ត្រូវបានដាក់លក់ ក្នុងតំលៃ ៣៦៥ ដុល្លារ។ សម្រាប់នៅប្រទេសកម្ពុជាវិញ តំលៃលក់ធូរថ្លៃជាងបន្តិច គឺមានតំលៃ ប្រហែលពី៣៤០ ទៅ ៣៤៥ ដុល្លារ។

Samsung Galaxy Grand 2 គឺជាស្មាតហ្វូនស៊េរីមធ្យម ដែលមានអេក្រង់ទំហំ 5.25 inch រីសូលុយ ហ្សិន HD, CPU Quad Core 1.2 GHz, RAM 1,5 GB, មេម៉ូរីក្នុងទំហំ 8 GB អាបន្ថែមមេម៉ូរីក្រៅ បាន។ ក្រៅពីនេះវាមានកាមេរ៉ាក្រោយ 8 MP កាមេរ៉ាមុខ 1,9 MP មានបំពាក់តំណភ្ជាប់ 3G, Bluetooth 4.0 ប្រើបានស៊ីមពីរ ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 និងមានថាមពលថ្ម 2600 mAh៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- រូបភាពពិតជាក់ស្តែង HTC M8 (One 2) វើហ្សិនពណ៌មាស កាមេរ៉ាក្រោយពីរ
- តុកាហ្វេ Android ទំហំ ៤៦អ៊ីន តំលៃ ៧០០០ ដុល្លារ (មានវីដេអូ)

- ឧបករណ៍ផ្ញើក្លិន តាមអ៊ីនធឺណេត ជិតនឹងបង្ហាញខ្លួន នៅលើទីផ្សារហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Grand Galaxy 2 Samsung Smartphone HIghtech