CamNews

ទូរស័ព្ទ 

Nokia Normandy មានរូបភាពផ្សាយពាណិជ្ជកម្មហើយ មែនទេ? ឈ្មោះ Nokia X ឬ?

Evleaks ទើបតែធ្វើការបង្ហោះនូវរូបភាព ដែលមើលទៅហាក់ដូចជា រូបភាពផ្សាយពាណិជ្ជកម្ម របស់ Nokia ស្តីពីទូរស័ព្ទដែលត្រូវបានគេឲ្យដឹងថាប្រើប្រព័ន្ធប្រតិបត្តិការ Android ដែល Nokia នឹងធ្វើការ បង្ហាញណែនាំនៅ Mobile World Congress ចុងខែនេះ។ 

ក្រៅពីមានពណ៌ បៃតងតាមស្ទីលរបស់ Android លើកនេះគណនី Evleaks បានធ្វើការបញ្ជាក់ឈ្មោះ របស់ទូរស័ព្ទ Nokia នេះ គឺនឹងមានឈ្មោះថា Nokia X

Nokia X នឹងជាទូរស័ព្ទតំលៃថោកមួយ មានលក្ខណៈសម្បត្តិល្អគួរសម ហើយប្រើប្រព័ន្ធប្រតិបត្តិការ  Android តែមិនប្រើសេវាកម្មរបស់ Google ទេ គឺប្រើបណ្តាសេវាកម្មរបស់ Nokia ពោលវាស្រដៀងទៅ នឹង Amazon ដែលបានធ្វើជាមួយ Kindle ដែលប្រើ Android ប៉ុន្តែមិនប្រើសេវាកម្មរបស់ Google ដូច្នេះដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ
- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?

- Galaxy Grand 2 មានបន្ថែមពីរពណ៌ផ្សេងទៀត កាន់តែមានជម្រើសច្រើន សម្រាប់យុវវ័យ

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Evleaks Nokia Normandy Nokia X Smartphone Hightech Nokia Android