CamNews

ព័ត៌មានបច្ចេកវិទ្យា 

Android ដណ្តើមបាន ៨១% ស្មាតហ្វូនបានលក់ចេញ ក្នុងពេល Windows Phone កើនបាន ១៥៦%

បើយោងតាមឯកសាររបស់ក្រុមហ៊ុន ស្រាវជ្រាវទីផ្សារ IDC, Android បន្តនាំមុខគេ ក្នុងការលក់
ស្មាតហ្វូនចេញ ដោយដណ្តើមបាន ៨១% ទីផ្សារហ៊ុនស្មាតហ្វូនដែលបានលក់ ក្នុងត្រីមាសទី៣
ឆ្នាំ២០១៣ កន្លងទៅនេះ។​

អស្ចារ្យជាងនេះទៀតនោះគឺ Windows Phone បានបោះជំហានទៅមុខយ៉ាងខ្លាំង។ ចំនួនស្មាត
ហ្វូនដែលបានលក់ចេញ នៅក្នុងត្រីមាសទី៣ កន្លងទៅនេះ គឺបានកើនឡើងដល់ ១៥៦% បើ
ប្រៀបជាមួយឆ្នាំមុន និងដណ្តើមបាន ៣,៦% ទីផ្សារភាគហ៊ុន។

ចំណែកឯការលក់របស់ BlackBerry វិញបានថយចុះអស់ ៤០% បើប្រៀបជាមួយឆ្នាំមុន ទន្ទឹម
នឹងនោះ ទីផ្សារភាគហ៊ុនក៏បានថយពី ៤,១% នៅត្រីមាសទី៣ ឆ្នាំ២០១២ មកត្រឹម ១,៧% នៅ
ត្រីមាសទី៣ ឆ្នាំ២០១៣។

iOS មានការកើនឡើង ២៥,៦% បើប្រៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១២។ Apple នៅតែរក្សាបាន
តំណែងទី២ ជាមួយនឹង ទីផ្សារភាគហ៊ុនចំនួន ១២,៩% ប៉ុន្តែជាក់ស្តែងទៅ ចំនួនទីផ្សារហ៊ុននេះ
បានថយចុះបន្តិច បើប្រៀបជាមួយនឹងចំនួន ១៤,៤% ទីផ្សារភាគហ៊ុនដែលមាន កាលពីត្រីមាស
ទី៣ ឆ្នាំមុននេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Moto G បង្ហាញខ្លួនជាផ្លូវការ អេក្រង់ HD 4,5", CPU Quad Core, Android 4.3, តំលៃ179$
- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) 

- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ

- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Android smartphone sales Windows Phone iOS hightech