CamNews

ថេបប្ល៊ែត 

Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ

កាលពីថ្ងៃម្សិលមិញ Apple បានចាប់ផ្តើមដាក់លក់ជាផ្លូវការនូវ iPad Mini Retina នៅលើ
Apple Store ជាមួយតំលៃផ្សេងៗគ្នា ទៅតាមម៉ូដែលមួយៗ។ ក្នុងនោះ ម៉ូដែលដែលមាន
តែ Wifi ទំហំ 16/32/64/128GB មានតំលៃបន្តបន្ទាប់គ្នាគឺ 399$/499$/599$ និង 699$។
ក្នុងពេលដែល ម៉ូដែលដែលមានបំពាក់ទាំង Wifi + Cellular មានតំលៃខ្ពស់ជាងនេះគឺ
529$/629$/729$ និង 829$ សម្រាប់ទំហំមេម៉ូរីក្នុង ទាំង៤ ខាងលើ។ iPad Mini Retina
មាន ២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ប្រផេះ និងពណ៌ប្រាក់។



iPad Mini ជាមួយអេក្រង់ Retina គឺជា Version Update របស់ iPad Mini បច្ចុប្បន្ន។ បើទោះ
បីជា ការរចនាម៉ូតមិនមានការផ្លាស់ប្តូរ បើប្រៀបជាមួយ ជំនាន់មុន ប៉ុន្តែ iPad Mini Retina
បានបំពាក់នូវអេក្រង់ Retina ដែលមានកំរិតរីសូលុយស្យុងខ្ពស់ (2048 x 1536) ហើយវាក៏
បានបំពាក់នូវ CPU ខ្លាំងល្បឿនលឿន Apple A7, camera 5MP និងប្រើប្រព័ន្ធប្រតិបត្តិការ
iOS 7 ថ្មីបំផុតផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ
- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)

- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ

- LG G Flex ស្មាតហ្វូនអេក្រង់កោង បង្ហាញសមត្ថភាពសំអាតស្នាមឆ្កូតដោយខ្លួនឯង (មានវីដេអូ)

- សង្ស័យបវរកញ្ញាចក្រវាល ឆ្នាំ២០១២ មានផ្ទៃពោះ ៦សប្តាហ៍ ជាមួយនឹង Nick Jonas

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Apple sale Official iPad Mini Retina Tablet Hightech