CamNews

ទូរស័ព្ទ 

ប្រទេសចិនគឺជាទីផ្សារទូរស័ព្ទ Smartphone ធំជាងគេ ក្នុងពិភពលោក

ត្រីមាសទី ១ ឆ្នាំ ២០១២ បរិមាណលក់ចេញនៃសមិទ្ធិផលទូរស័ព្ទ Smartphone នៅក្នុង
ប្រទេសចិនមានការកើនឡើងទ្វេរដងបើធៀបជាមួយនឹងត្រីមាសដូចគ្នាកាលពីឆ្នាំកន្លង
ទៅ គឺមានចំនួន ២២% នៃសមិទ្ធិផលទូរស័ព្ទ smartphone សរុបនៅទូទាំងពិភពលោក។

ក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សា Canalys ទើបតែបានបង្ហាញពីលទ្ធផលថ្មីមួយរបស់ខ្លួនអោយឃើញ
ថា ប្រទេសអាមេរិកមិនមែនជាទីផ្សារធំបំផុតនៃសមិទ្ធិផលទូរស័ព្ទ smartphone ទៀតនោះឡើយ
ជំនួសមកវិញប្រទេសចិនទេដែលគឺជាទីផ្សារទូរស័ព្ទ Smartphone ធំបំផុតនៅក្នុងពិភពលោកនេះ។

នៅក្នុងត្រីមាសទីមួយដើមឆ្នាំនេះ នៅក្នុងពិភពលោកទាំងមូលមានទូរស័ព្ទ smartphone សរុបចំនួន
១៤៦ លានគ្រឿងដែលបានលក់ចេញ (កើនឡើងចំនួន ៤៥% ធៀបជាមួយត្រីមាសឆ្នាំទៅ)។ នៅ
ក្នុងប្រទេសអាមេរិកបរិមាណទូរស័ព្ទ smartphone មានការកើនឡើងត្រឹមតែ ៥% ប៉ុណ្ណោះ ចំណែក
នៅក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិកគឺមានការកើនឡើងរហូតដល់ ៨១% ។ ដោយឡែកនៅក្នុងប្រទេសចិន
បរិមាណសមិទ្ធិផលមានការកើនឡើងទ្វេរដងធៀបជាមួយឆ្នាំមុន និងដណ្តើមបានចំនួន ២២% នៃ
សមិទ្ធិផល smartphone សរុបនៅទូទាំងពិភពលោក។ ខណៈពេលជាមួយគ្នានោះដែរ អាមេរិក
ដណ្តើមបានត្រឹមតែ ១៦% ប៉ុណ្ណោះ។

Samsung ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ smartphone នាំមុខគេក្នុងទីផ្សារប្រទេសចិន គឺដណ្តើម
ចំនួន ២២% នៅក្នុងត្រីមាសទី ១ កន្លងមកនេះ​ , Apple ស្ថិតនៅក្នុងលំដាប់ទី ២ ជាមួយ ១៩% ។
ចំណែក Nokia ស្ថិតនៅក្នុងលំដាប់លេខ ៣ ។ បណ្តាក្រុមហ៊ុនល្បីៗក្នុងស្រុកមួយចំនួនមានដូចជា
ZTE, Huawei និង Lenovo ក៏កំពុងតែមានមុខសញ្ញាវិជ្ជមានជាបណ្តើរៗផងដែរនៅក្នុងទឹកដីរបស់
ខ្លួន។

អំពីប្រព័ន្ធប្រតិបត្តិការ, Android កំពុងតែបោះជំហ៊ាននាំមុខគេនៅក្នុងទីផ្សារប្រទេសចិន គឺដណ្តើម
ចំនួន ២/៣ នៃសមិទ្ធិផលដែលបានលក់ចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១២ នេះ។ និងបើទោះបី
ជា smartphone Android នៅទីនោះមិនមានសិទ្ធិអាចចូលទៅប្រើប្រាស់រាល់សេវាកម្មទាំងឡាយ
នៅក្នុង Google Play ក៏ដោយ ប៉ុន្តែចំណុចខ្វះខាតទាំងនេះត្រូវបានបំពេញបន្ថែមមកវិញដោយសារ
តែសេវាកម្មនៃភាគគីទី ៣ ដែលផ្គត់ផ្គង់ដោយក្រុមអភិវឌ្ឍន៍ក្នុងប្រទេសចិននេះតែម្តង៕

                                                                                                        ប្រភព៖ CBS
                                                                                                        ដោយ៖ រស្មី


Tags: technologyelectronicsmartphonechinanokiaappleandroidsamsungcanalys ZTE Huawei