CamNews

ករណីកាប់សាច់មនុស្សយកទៅលក់ ធ្វើអោយផ្អើល នៅកូរ៉េខាងត្បូង

កាលពីថ្ងៃទី ២២មិថុនា កន្លងទៅ ទំព័រ Korea Times បានចេញផ្សាយថា នគរបាលកូរ៉េខាងត្បូង
កំពុងសង្ស័យថា មានផ្សារងងឹតមួយកន្លែងក្នុងប្រទេសនេះ មានការជួញដូរសាច់មនុស្ស បន្ទាប់
ពីមានករណីកាប់សាកសពស្ដ្រីកូរ៉េខាងត្បូងដើមកំណើតចិន នៅក្នុងក្រុង Suwon ត្រូវបានគេនាំ
ឡើងតុលាការ។

បន្ទាប់ពីប្រកាសសាលក្រម តុលាការ Suwon បានសង្ស័យថា Oh គឺជាអ្នកលក់សាច់មនុស្ស ដែល
បានយកសាច់អ្នករងគ្រោះទៅលក់នៅក្នុងទីផ្សារងងឹត ហើយបានសម្រេចបើកការស៊ើបអង្កេត
ឡើងវិញ។


Oh Won-chun  អាយុ ៤២ឆ្នាំ ត្រូវបានប្រកាស់កាត់ទោសប្រហារជីវិត កាលពីថ្ងៃទី ២០មុថុនា
ពីបទចាប់មនុស្ស សម្លាប់មនុស្ស និងកាប់សាច់ស្ដ្រីជនជាតិកូរ៉េខាងត្បូងដើមកំណើតចិន នៅឯ
ក្រុង Sumon (កូរ៉េខាងត្បូង) ជា ២៨០កំណាត់ នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ
Korea Times។

កាលពីថ្ងៃទី ១មេសា Oh បានចាប់ស្ដ្រីជនជាតិកូរ៉េខាងត្បូងដើមកំណើតចិន និងនាំស្ដ្រីរងគ្រោះ
នេះទៅកាន់ផ្ទះរបស់ខ្លួននៅក្រុង Sumon។ នៅក្នុងពេលជនកំណាចនេះមិនបានប្រុងប្រយ័ត្ន
ស្រ្ដីរងគ្រោះក៏បានប្រើទូរស័ព្ទហៅទៅកាន់នគរបាល ដោយប្រាប់ថា នាងត្រូវបានគេរំលោភ និង
វាយធ្វើបាប ព្រមទាំងបានប្រាប់ពីទីតាំងដែលនាងកំពុងត្រូវបានឃុំខ្លួនផងដែរ។

រហូតដល់ ១ម៉ោងនិង ២០នាទីក្រោយការហៅទូរស័ព្ទ ទើបនគរបាលមកដល់កន្លែងកើតហេតុ។
នៅពេលនោះ ក្នុងបន្ទប់ទឹកក្នុងផ្ទះ ជនល្មើសបានកាប់ស្ដ្រីរងគ្រោះជា ២៨០កំណាត់ និងបានដាក់
ចូលក្នុងថង់សំរាម។​

យោងតាមទំព័រ Korea Times នគរបាលទើបរកឃើញ ១៤កំណាត់នៃរាងកាយរបស់ស្ដ្រីរងគ្រោះ
ពួកគេសង្ស័យថា ដុំសាចសពដែលនៅសល់ពីនេះ អាចត្រូវបានលក់ក្នុងទីផ្សារងងឹត។

ករណីសម្លាប់មនុស្ស និងកាប់យកសាច់នៅ ក្រុង Sumon បានធ្វើអោយប្រជាជនកូរ៉េខាងត្បូង
មានការក្ដៅក្រហាយ ពួកគេស្នើអោយនគរបាលស៊ើបអោយបានច្បាស់ពីបញ្ហានេះ ដើម្បីការ
ពារប្រជាជន។

នៅក្នុងថ្ងៃទី ២០មិថុនា សមាជិកនៃគេហទំព័រ Daum របស់កូរ៉េខាងត្បូង បានសរសេរលិខិតមួយ
ស្នើអោយមានការស៊ើបអង្កេតករណីសម្លាប់មនុស្ស កាប់យកសាច់ដ៏សាហាវនេះ។

គួររំឭកថា កាលពីថ្ងៃទី ២៥ ឧសភា នគរបាលចិន បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានសង្ស័យ
ថា បានសម្លាប់យុវជន និងក្មេងប្រុសជាច្រើនសិបនាក់ ដោយយកសាច់មនុស្សទាំងនោះទៅលក់
ក្នុងទីផ្សារ ដូចសាច់អូទ្រីស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: killed killer korea