CamNews

តារា 

DJ ល្បី​ខាង​សម្រស់​នៅ​កូរ៉េ នាង Soda ​​ប្រកាស​សង្គ្រោះ​បន្ទាន់ ខណៈ​មាន​ឈាម​ហូរ​​តាម​ច្រមុះ​ច្រើន​ពេក

(កូរ៉េ)៖ ដោយសារតែភាពទាក់ទាញ របស់នារីកូរ៉េដ៏ស្រស់ម្នាក់ គឺ DJ Soda បានឆាបយកបេះដូងអ្នកគាំទ្រ មិនតិចឡើ​យ នៅជុំវិញពិភពលោក ដែលកាលពីថ្ងៃទី៦ សីហា កន្លងទៅ DJ រូបនេះ បានទៅចូលរួមពិធីជប់លៀងមួយ ឈ្មោះថា Super Summer Beach Party ឆ្នាំ២០១៥ នៅឯវិមាន Sentosa ទឹកដីនៃប្រទេសសិង្ហបុរី ធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍មកលើនាងយ៉ាងខ្លាំង។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ តារាស្រីរូបនេះ មានការបារម្ភនោះ គឺពេលនេះនាងត្រូវការសង្គ្រោះ​បន្ទាន់ បន្ទាប់ពីបាត់បង់ឈាមយ៉ាងច្រើន ហូរចេញតាមច្រមុះ ប៉ុន្តែមិនមានការបញ្ជាក់ថា DJ Soda កើតជម្ងឺអ្វីឲ្យប្រាកដឡើយ តែអ្នកគាំទ្ររបស់នាងសង្ឃឹមថា តារាក្នុងបេះដូងរបស់ពួកគេ ម្នាក់នេះនឹងឆាប់បានជាសះស្បើយ ឡើងវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Soda Seoul Korea