CamNews

តារា 

Hyuna តារាសុិចសុី បានទទួលរងការរិះគន់ យ៉ាងពេញទំហឹង ពីរឿងធ្វើម្ហូប

ព័ត៌មានកំសាន្ត ៖ កម្មវិធីជជែកកំសាន្ត ដែលមានឈ្មោះថា  Please Take Care of My Refrigerator បានក្លាយទៅជាភាពពេញនិយមបំផុត ដែលបានបង្ហាញ នៅលើទូរទស្សន៍ នៅប្រទេសកូរ៉េ និងលក្ខណៈពិសេសមួយចំនួន របស់កំពូលតារាដ៍ល្បីល្បាយ នៅក្នុងប្រទេសកូរ៉េផងដែរ។


ខណៈពេលដែលតារាជាច្រើនបាន បាននាំមកនូវការផ្ទុះសំណើរជាខ្លាំង បន្ទាប់ពីការបង្ហាញជាទូទៅ នៃទូទឹកកករបស់ពួកគេ ។ Hyuna ដែលមកពីក្រុម 4minute កាលពីថ្មីៗនេះ នាំមកនូវមតិដេញដោល ចម្រូងចម្រុះ បន្ទាប់ពីនាងបានបង្ហាញទូទឹកកករបស់នាង។ ជាការពិត បន្ទាប់ពីការបង្ហាញថា នាងមានម្ហូបអាហារ និងគ្រឿងផ្សំ ដែលស្តុកទុកជាច្រើន ភ្លាមៗនោះសមាជិកតួសម្ដែង បានសរសើរ តារាចម្រៀងរូបនេះ ថា មានការចេះរៀបចំទុកដាក់បានយ៉ាងល្អ ។ ទោះបីយ៉ាងណា ប្រជាជនបានកត់សម្គាល់ឃើញ ជាមួយនឹងការមមាញឹករបស់នាង វាហាក់ដូចជាមិនគួរឲ្យជឿថា នាងនឹងអាចធ្វើ ម្ហូបអាហារដែលច្រើនបែបនេះទេពីមុនមក ហើយនឹងញ៉ាំវាអោយអស់ឲ្យទាន់ពេលនោះទេ ប្រជាជនបានរិះគន់នាងបន្ថែមទៀតថា ការពិតទៅវាហាក់បីដូចជាមិនសមទំនងសោះ សម្រាប់ការ ខ្ជះខ្ជាយអាហារច្រើនបែបនេះសម្រាប់ការរស់នៅតែម្នាក់ឯងនោះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyuna 4minute korea kpop