CamNews

តារា 

គំនូរមួយសន្លឹក បណ្តាអ្នកគាំទ្រ ចែកមិនដាច់ ថាជា Wonder Girl ឬក៏ជា Exo

ព័ត៌មានកំសាន្ត ៖ រូបថតដែលមើលទៅដូចបុគ្គល ២រូប នោះគឺ Xiumin និង Sohee សមាជិកក្រុម EXO ដែលបានធ្វើឲ្យប្រជាជនមានការយល់ច្រលំ ។ សហគមន៍អនឡាយផ្សេងៗ និង SNS កាលពីពេលថ្មីៗនេះ បានបង្ហោះសន្លឹករូបថត រូបគំនូររូបមុខ ដែលរូបនោះផ្ទាល់ដូចទៅនឹង បុគ្គល ២​ រូបគឺ Xiumin និង Sohee។ នៅលើរូបថតនេះ ជាប្រភេទរូបថត ដែលមានភ្នែកធំ គ្មាន ត្របកភ្នែក ពីរជាន់ និងបបូរតូចស្អាត (Cat-like Lips) ។


រូបថតនោះ មើលទៅដូចជា Xiumin និង Sohee ជាខ្លាំង​ បើយើងមើលពីមុំផ្សេងគ្នា (different angle)។ ប្រជាជន មួយចំនួនបាន ជជែករកហេតុផលថា​ រូបនេះគឺជា Xiumin ហើយអ្នកដទៃបាននិយាយថា នេះគឺជា Sohee ។ រូបថតនេះ ការពិតទៅគឺជាSohee ប៉ុន្តែមនុស្សមួយចំនួននៅតែនិយាយថា ពួកគេមិនអាច ទទួលស្គាល់វាបានទេ ។ ខ្ញុំគិតថាវាពិតជា Xiumin ពិតប្រាកដមែន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ k-popism

 


Tags: Xiumin EXO Sohee kpop korea