CamNews

តារា 

ប៉ូលិសប្រាប់ថា ផ្ទះ Justin Bieber ដូចឃ្លាំងផ្ទុក គ្រឿងញៀនអញ្ចឹង

កាលពីសប្តាហ៍មុន យើងបាន ទទួល ព័ត៌មានថា ផ្ទះរបស់ Justin Bieber នៅឯរដ្ឋ California ត្រូវ​បាន ប៉ូលិសចុះ ឆែកឆេរ រកភ័ស្តុតាង មួយចំនួន ដែលទាក់ទង និងករណី គប់ស៊ុតដាក់ ផ្ទះរបស់ អ្នកជិត​ខាង ខ្លួន ។

0118-justin-bieber-01

ជាក់ស្តែង ប៉ូលិស បានរកឃើញ កូកាអ៊ីន នៅជាមួយនិង Lil Za មិត្តភក្តិ របស់ Justin Bieber ប៉ូលិស​ក៏ បានចាប់ ខ្លួនបញ្ជូនទៅ ប៉ុស្ត៍ភ្លាមៗ ផងដែរ ។ មកដល់ ថ្ងៃនេះ ទើបប៉ូលិស បង្ហើបថា ផ្ទះរបស់​Justin Bieber ដូចជាសម្បុក គ្រឿងញៀន អញ្ចឹង ។ ប៉ូលិសបាន រកឃើញ គ្រឿងញៀន និង​ឧបករណ៍ ប្រើ ប្រាស់ គ្រឿងញៀន ជាច្រើន ពាសពេញផ្ទះ របស់ Justin Bieber ។

Justin Bieber's house was full of drug discovery 3

ប៉ូលិស បានរកឃើញ ដូចជា កញ្ឆា ២ ក្រឡធំៗ ៤ ទៅ ៥ កំប៉ុងថ្នាំ Codeine ដែលមានជាតិ អាភៀន នៅក្នុង បន្ទប់ធំ ។ ខ្សៀរ ជក់កញ្ឆា ៣ ដោយ ១ នៅមុខទូរទស្សន៍ និង ២​ ទៀតនៅ ចង្ក្រានបាយ ។ កែវ Styrofoam ដែលប្រើ ប្រាស់សំរាប់ ផឹកស្រា ម្យ៉ាងដែល ក្រលុកលាយ​ ជាមួយជាតិ Codeine ។ ជុំវិញផ្ទះ ក៏មានកន្ទុយ បារី ផ្អែមរបស់ ស្វីសផងដែរ ។ មិនត្រឹមតែ ប៉ុណ្ណោះ Justin Bieber ក៏មាន បន្ទប់សំរាប់ ជក់ថ្នាំ ដាច់ដោយលែក ផងដែរ ដោយក្នុងនោះ គឺសុទ្ធតែ ឧបករណ៍ សំរាប់ជក់ ថ្នាំ ស៊ីសា ។ ប៉ូលិសមិន បានដក់ហូត ឧបករណ៍ ទាំងនោះ ឡើយព្រោះ ដីកាឆែកឆេរ គឺមិនមែន មករក ថ្នាំញៀនឡើយ ។

Justin Bieber's house was full of drug discovery 2

Justin Bieber ត្រូវបាន អ្នកជិតស្និត ដូចជាបងប្អូន សាច់ញាតិ និងមិត្តភក្តិ ល្អផ្សេងទៀត បញ្ចុះបញ្ចូល អោយទៅ មណ្ឌល កែប្រែតែ Justin Bieber បដិសេធ ហើយនៅតែ ធ្វើជាបន្ត ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer justin bieber music entertainment scandal drug lil za cocaine