CamNews

តារា 

តារាសំដែងកូរ៉េ ដែលមើលទៅក្មេង មិនសមនិង អាយុរបស់ខ្លួន

មានទស្សនិកជន ជាច្រើន និងខ្ញុំជាដើម បានភ្ញាក់ផ្អើល នៅពេលដែល ដឹងពីអាយុពិត របស់ តារាសំដែងប្រុសៗ មួយចំនួន ព្រោះថាអាយុ និង មុខមាត់របស់ ពួកគេ មិនសមគ្មាសោះ ដែល តារាៗ ទាំងនោះសុទ្ធសឹងតែ ក្មេងជាងអាយុ ។ ខាងក្រោមនេះ ជាតារាសំដែង ប្រុសៗរបស់កូរ៉េ ដែលស្អាត ក្មេងជាងវ័យ ដោយមិនធ្លាប់ វះកាត់កែសម្ផស្ស ៖


-Ahn Jae Hyun តារាសំដែង ដែលទើបតែបញ្ចប់រឿង " You Who Came From The Star " ឆ្នាំនេះ ឈានចូលអាយុ ២៧ ឆ្នាំហើយ តារាម្នាក់នេះ កើតនៅថ្ងៃទី ១ កក្កដា ១៩៨៧ ។ តើគាត់សមនិង អាយុ ២៧ ឆ្នាំដែរទេ ទស្សនិកជន? ធ្លាប់មានទស្សនិកជន នារីៗគិតថា គាត់ទើបតែជា ក្មេងជំទង់ ម្នាក់ប៉ុណ្ណោះ ។


-Kim Soo Hyun តួឯករឿងល្បីថ្មី " You Who Came From The Star " ត្រូវបានទស្សនិកជន ដឹងថា នឹងឈានចូល ២៦ ឆ្នាំក្នុង ឆ្នាំនេះហើយ ។ Kim Soo Hyun ក៏ធ្លាប់បានត្រូវ គេស្មានថា ជាក្មេងជំទង់ អាយុពី ១៨ ទៅ ២០ ឆ្នាំប៉ុណ្ណោះ ។


-Jaejoong ទស្សនិកជន ស្គាល់គាត់ច្បាស់ហើយ ថាគាត់ជាអតីត សមាជិកក្រុម TVXQ ដែលបាន បែកចេញមក បង្ហើតក្រុម JYJ ។ Jaejoong ក៏ជាតារាសំដែង ដ៏ស្ទាត់ជំនាញម្នាក់ ផងដែរ ដែលគេ តែងតែឃើញ Jaejoong សំដែងជាតួក្មេង តើទស្សនិកជន ជឿថាបុរសម្នាក់នេះ អាយុ ២៨ ឆ្នាំ ដែរទេ? Jaejoong កើតថ្ងៃទី ២៦ មករា ១៩៨៦ ។


-Song Joong Ki តារាសំដែង ដ៏ល្បីកើត នៅថ្ងៃទី ១៩ កញ្ញា ១៩៨៥ ជាមួយនិង មុខមូល ដ៏គួរ អោយស្រឡាញ់ របស់គាត់ ហើយនិងស្នាមញញឹម ដ៏ស្រស់ស្រាយ ទៀតនោះ ធ្វើអោយគេ ស្មានថា Joong Ki ទើបតែអាយុ ២២ ទៅ ២៣ ឆ្នាំប៉ុណ្ណោះ ។


-Yoo Yun Suk ថ្មីៗនេះ បានចូលសំដែង ក្នុងរឿង Reply 1994 ដែលគាត់ដើរតួ ជាសិស្សរៀន មហាវិទ្យាល័យ ។ ដឹងទេថា គាត់ចូលឆ្នាំថ្មី គាត់អាយុ ៣០ ឆ្នាំហើយ ដែលគាត់កើត នៅថ្ងៃទី​ ១១ មេសា ១៩៨៤ ។ តើអាយុ ៣០ សមនិងមុខមាត់ គាត់ទេ?

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer actor