CamNews

តារា 

សុគន្ធ នីសា ត្រូវ​គេ​សង្ស័យថា មាន​ប្រុស​ខ្មែរ​នៅ​អាមេរិក ចាំ​ជួយ​ឧបត្ថម្ភ​បើក​ហាង

ភ្នំពេញ៖ តារាចម្រៀងវ័យជាង ៣០ឆ្នាំកំពុងឡើងកូដ កញ្ញា សុគន្ធ នីសា ក្រោយពីវិលត្រឡប់ពី
សម្ដែងក្រៅប្រទេសវិញ ត្រូវបានមហាជន មើលឃើញថា យឺអ៊ុនរបស់នាងហាក់ ហក់ឡើងទៅ
មុខយ៉ាងលឿន ទាំងក្នុងសិល្បៈ នីង ការងាររកស៊ីផ្ទាល់ខ្លួន។

អតីតតារាចម្រៀងដែល ធ្លាប់មានឈ្មោះល្បី នៅក្នុងផលិតកម្មរស្មី ហង្សមាស កញ្ញា សុគន្ធ នីសា
ក្រោយពីនាងបាន វេចបង្វេចចាកចេញពី ហង្សមាស ទាំងបង្ខំ ហើយចូលមកជ្រក ជាមួយផលិត
កម្ម ថោន ទើបតែរយៈពេល ខ្ចីក៏ពិតមែន តែកេរ្តិ៍ឈ្មោះ និង ការគាំទ្រ នៅតែមាន គឺមិនចាញ់គ្នា
កាល ពីនៅដំបូលចាស់នោះឡើយ។
ស្របពេល ការងារសិល្បៈ នៅក្នុងផលិតកម្មថ្មី របស់ សុគន្ធ នីសា កំពុងតែដំណើរការ ទៅមុខ
យ៉ាងល្អ ក៏មានព័ត៌មានលេចឮមកថា សុគន្ធ នីសា បច្ចុន្ននេះមិន ត្រឹមតែឡើងកូដ ក្នុងសិល្បៈ
នោះទេគឺសូម្បី តែការងាររកស៊ីផ្ទាល់ ខ្លួនរបស់នាងក៏បាន ចាប់ផ្តើមដំណើរទៅ មុខយ៉ាងឆាប់
រហ័យដែរ ព្រោះអំឡុងពេលថ្មីៗ តារារូបនេះ បានចំណាយលុយ ជាច្រើនបើកហាងរកស៊ី ដោយ
ផ្ទាល់ខ្លួន ជាបន្តបន្ទាប់។

ប្រភពពីអ្នកនៅក្បែតារាចម្រៀង កញ្ញា សុគន្ធ នីសា បានបង្ហើបប្រាប់ថា បច្ចុប្បន្នក្រៅពី មមាញឹក
ជាមួយ អាជីពសិល្បៈ តារាស្រីរូបនេះក៏ កំពុងតែមមាញឹកផងដែរ ជាមួយអាជីព បើកហាងលក់
គ្រឿងក្លែម ខណៈដែលកំពុង មានបុរសក្រៅស្រុក នៅចាំជួយជ្រោមជ្រែង និង ឧបត្ថម្ភពីក្រោយ
ខ្នងនោះ។

ប្រភពខាងលើបាននិយាយទៀតថា ថ្មីៗនេះ គេបានដឹងថា កញ្ញា សុគន្ធ នីសា បានចំណាយ
លុយជាច្រើនក្នុងការបើកហាងថ្មី ជារបៀបភោជនីយដ្ឋានផឹកស៊ីពេលរាត្រី ហើយលុយចំណាយ
ទាំងនេះ ត្រូវគេសង្ស័យថា ទំនងបានមកពីការ ជួយឧបត្ថម្ភបន្ថែម ពីក្រោយខ្នង ពីសំណាក់បុរស
អាណិកជនខ្មែរនៅអាមេរិក វ័យជាង ៤០ឆ្នាំម្នាក់ដែលបាន តាមស្រឡាញ់នាង ជាយូរមកហើយ។

ប្រភពដដែលនេះ បាននិយាយទៀតថា បុរសដែលជាអាណិកជនខ្មែរ រស់នៅក្រៅប្រទេសម្នាក់
នេះ បានតាមស្រឡាញ់ កញ្ញា សុគន្ធ នីសា ជាយូរណាស់មកហើយ ពោលគឺចាប់តាំងតែពីនាង
បានកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយគូស្នេហ៍ចាស់ គឺកវីមុខស្ងួត លោក សុខ ជំនោរ មកម្ល៉េះ។

គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសំការបំភ្លឺ ពីកញ្ញា សុគន្ធ នីសា បានទេ
នៅរសៀលថ្ងៃនេះ។ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច សំរាប់ការចេញមុខ មកបំភ្លឺ ពីសំ
ណាក់កញ្ញា សុគន្ធ នីសា ជុំវិញរឿងលេចឮខាងលើនេះ ដើម្បីឱ្យមហាជន បានដឹងពីការពិត៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun nisa entertainment singer khmer star