CamNews

ព័ត៌មានអន្តរជាតិ 

សិស្សសាលា បឋម ៩ នាក់ របួស ខណៈរថយន្តក្រុង ក្រឡាប់ផ្ញារជើង ក្រោយបុក ជាមួយនឹង តាក់ស៊ី

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មានបរទេស នាំមុខ ស៊ីអិន អិន   បាន ចេញផ្សាយ អត្ថបទ​ អោយដឹងថា យ៉ាង ហោច ណាស់ មនុស្ស ៩ នាក់ បានទទួលរងរបួស ក្រោយពី   មានករណី  គ្រោះថ្នាក់រថយន្តក្រុង ក្រឡាប់ផ្ញារជើង ទ្រមេឃ បន្ទាប់ពីបុកគ្នា ជាមួយនឹងរថ យន្តតាក់ស៊ី នៅកណ្តាលក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។

លើសពីនេះ ប្រភពបន្តអោយដឹងថា រថយន្តក្រុង ខាងលើ ដឹកអ្នកដំណើរ ជាក្មេងៗសិស្ស សាលាមាន អាយុចន្លោះពី ១០ ទៅ ១២ ឆ្នាំ ។ យ៉ាងណាមិញ បើតាមការអោយដឹង ពីនាយកដ្ឋាន ក៏ដូចជា ស្នង ការប៉ូលីសប្រចាំក្រុង អោយដឹងថា ជនរងគ្រោះ ទាំង ៩ នាក់នោះ បើតាមសេចក្តីរាយការណ៍ គេបាន ទទួលរងរបួសស្រាល និង ត្រូវបានមន្រ្តីមានសមត្តកិច្ច បញ្ជូនពួកគេ ទៅសម្រាកព្យាបាល របួសនៅ មន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុបំផុត ។

ដោយឡែក បុរសជាអ្នកបើករថយន្ត តាក់ស៊ី បើតាមរបាយការណ៍ អះអាងអោយដឹងថា គាត់បាន ទទួលរងរបួសធ្ងន់ ។ ទន្ទឹមនឹងនេះ បើនិយាយពីមូលហេតុ ដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ នោះ ពុំទាន់ត្រូវបានគេ បញ្ជាក់អោយដឹង នៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: New York Int news Unt news USA US