CamNews

តន្រ្តី 

EXO បញ្ចេញក្បាច់រាំដ៏រស់រវើក ក្នុងវីដេអូចំរៀង Growl (វីដេអូខាងក្នុង)

បន្ទាប់ពីបទ Wolf ក្តោបក្តាប់បាន លំដាប់ថ្នាក់លេខ ១ ឆក់យកបេះដូងទស្សនិកជន បានជាច្រើន
នាក់រួចមក ថ្ងៃនេះក្រុមចំរៀងបុរសវ័យក្មេង ស្រកក្រោយរបស់ផលិតកម្ម SM EXO បានបញ្ចេញ
វីដេអូចំរៀងថ្មីទៀត ។



បទថ្មី " Growl " ខុសប្លែកពីបទ " Wolf " ដែលមានក្បាច់រាំ ដែលពោរពេញដោយ ថាមពលជាមួយ
និងភ្លេងកន្ត្រាក់ Dubstep ឡើយ ។ " Growl " គឺជាបទចង្វាក់ R&B ជាមួយនិងក្បាច់រាំ ទន់លាយរឺង
យ៉ាងរស់រវើក ។ វីដេអូចំរៀង " Growl " គឺថតតែនឹងកន្លែងតែមួយ និង ម្តងគត់ ដោយធ្វើការបង្វែរ
កាំម៉េរា ជុំវិញផ្លាស់ទៅផ្លាស់មក មើលទៅដូចជាវីដេអូចំរៀង Dance Version អញ្ចឹង ។

ទស្សនិកជន កុំទាន់អាក់អន់ចិត្តអី បើទោះបីជាបទនេះ មិនសូវមានឈុតឆាកច្រើនមែន តែខាង SM
Entertainment បានប្រាប់ថា នឹងចេញវីដេអូចំរៀង Version ផ្សេងៗទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ៕

 


ដោយ ៖ លីលី
ប្រភព​ ៖ allkpop 


Tags: exo exo m exo k star singer kpop music video growl