CamNews

តារា 

ស៊ឹម ថៃណា ដេញ​អ្នកកាសែត ផ្អើល​ពេញ​ហាង ក្នុង​ថ្ងៃខួបកំណើត

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃ២៥ វិច្ឆិកា ឆ្នាំ២០១៣ ដែលជាថ្ងៃមង្គលការ របស់តារាចម្រៀង ពៅ
សុជាតា ក៏ជាថ្ងៃតារាចម្រៀង ស៊ឹម ថៃណា ធ្វើពិធីខួបកំណើត យ៉ាងហ៊ឹកហ៊ាក់ នៅភោជនីយ
ដ្ឋាន រ៉េតវាញហោស៍ ជិតសាលាហ្សាមែនអន្តរជាតិ ក្នុងខណ្ឌទួលគោកផងដែរ។ ក្នុងពិធីខួប
កំណើត របស់ ស៊ឹម ថៃណា តារាចម្រៀងធ្លាប់ល្បីឈ្មោះ គេពិនិត្យឃើញវត្តមាន តារាសិល្បៈ
ល្បីៗច្រើនគួរសម ដូចជា អ្នកនាង យក់ ឋិតរដ្ឋា កញ្ញា ពេជ្រ អាវីហ្សា អ្នកនាង ឌុច សុភា
លោក ម៉ាដូណា លោក រ៉េតធី ដូណា អ្នកដឹកនាំសម្ដែងដ៏ល្បី លោក អ៊ិន ទីតូ និងតារាល្បីៗ
មួយចំនួនទៀត ចូលរួមអបអរសាទរ ។

ប៉ុន្តែអ្វីដែលគួរសោកស្ដាយ នៅក្នុងព្រឹត្តិការណ៍ ខួបកំណើតនោះ នាង ស៊ឹម ថៃណា បាន
ប្រើកាយវិការមិនថ្លៃថ្នូរ មិនសមជាតារាល្បីឈ្មោះ ដេញអ្នកកាសែតផ្អើល ពេញហាង ដោយ
សារតែនាង មិនចង់ឲ្យផ្តិតយករូបភាព ក្នុងថ្ងៃខួបកំណើត ព្រោះសំដៅថា នាងឈប់ច្រៀង
ហើយ មិនចង់ល្បីឈ្មោះទៀតទេ ដែលហាក់បង្កប់នូវអាថ៌កំបាំងអ្វីមួយ នៅពីក្រោយពិធីខួប
កំណើត ក្នុងហាងដ៏ស៊ីវិល័យមួយនេះ ។

បុគ្គលិកបម្រើការងារ ជាអ្នកយកព័ត៌មានសិល្បៈ ក្នុងស្ថានីយទូរទស្សន៍ ល្បីឈ្មោះមួយ ដែល
ព្យាយាមចង់ ថតយកទស្សនីយភាព និងសុំផ្ដល់បទសម្ភាសន៍ ពីសំណាក់ម្ចាស់ខួបកំណើត
កញ្ញា ស៊ឹម ថៃណា ដើម្បីឲ្យមហាជន ក៏ដូចជាទស្សនិកជន ដឹងច្បាស់ពីដំណើរដើមទង នៃកម្ម
វិធីនេះ ក៏នាង ស៊ឹម ថៃណា មិនព្រមផ្ដល់សម្ភាសន៍ឡើយ ថែមទាំងប្រើពាក្យមិន សមរម្យតបវិញ
ទៀតផង បណ្ដាលឲ្យក្រុមការងារ ក្នុងស្ថានីយទូរទស្សន៍នោះ ស្រងាកចិត្តមិនតិចទេ ព្រោះខំមក
ហើយ បែរជាគេដេញឲ្យទៅវិញ គួរឲ្យសោកស្ដាយ។

ទង្វើរបស់តារាចម្រៀង ស៊ឹម ថៃណា នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ត្រូវបានភ្ញៀវកិត្តិយស ក៏
ដូចជាអ្នកសិល្បៈ ដែលបានទៅចូលរួម ហាក់មិនសូវសប្បាយចិត្ត និងរិះគន់នាងចំៗថា មិនគួរ
ណាចង្អៀតចង្អល់ចិត្តចំពោះ បណ្ដាញសារព័ត៌មាន ដល់ថ្នាក់នេះសោះ ព្រោះមិនត្រូវភ្លេចទេថា
មុននឹងនាងបានល្បីឈ្មោះ មានទស្សនិកជនស្គាល់ ដល់សព្វថ្ងៃនេះ ក៏មានចំណែកអ្នកកាសែត
ជួយនាងច្រើនណាស់ដែរ បើទោះបីជារឿងទាំងនោះ មានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយស
របស់ នាងបន្តិចបន្ទួចក្ដី។

ដោយឡែកសម្រាប់ក្រុមអ្នកកាសែត ពេលចង់ទៅផ្ដិតយករូបភាព ក្នុងកម្មវិធីខួបកំណើតនេះ ក៏
គ្មានអ្វីក្រៅពីយកមកផ្សព្វផ្សាយ ឲ្យមហាជនបាន ជ្រួតជ្រាបជាព័ត៌មាន ពីជីវិតឯកជន និងការ
វិវឌ្ឍន៍ក្នុង ជីវិតសិល្បៈរបស់ ស៊ឹម ថៃណា ដែរ ព្រោះនាងជាតារាល្បី ជាមនុស្សរបស់មហាជន
ដែលធ្លាប់ស្រឡាញ់គាំទ្រ នូវទេពកោសល្យសិល្បៈ របស់នាងកន្លងមក។ ប៉ុន្តែប្រសិនបើនាង
ធ្វើបែបនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺប្រាកដណាស់ថា ស៊ឹម ថៃណា នឹងមានអាថ៌កំបាំង ឬភាព
មិនប្រក្រតីណាមួយ នៅពីក្រោយពិធីខួបកំណើត ដែលមិនចង់ឲ្យអ្នកណាម្នាក់ដឹង ខ្លាចមានបញ្ហា
វ័ណ្ឌក ខ្លួនឯងទៅថ្ងៃក្រោយ ពោលសមនឹងពាក្យចាស់មួយឃ្លាតែងពោលថា "គោដំបៅខ្នង ក្អែក
ហើររំលង រំសាយកន្ទុយ"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: seum thaina entertainment khmer super star singer