CamNews

តារា 

Vanness (F4) ត្រៀមរៀបការជាមួយ មិត្តស្រីជាអ្នកមានទ្រព្យ

ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនារួចមកហើយ ជាមួយនិងរឿង F4 របស់តៃវ៉ាន់ ដែល
រឿងនោះ គឺពិតជាល្បីខ្លាំងណាស់ កាលពីប៉ុន្មានឆ្នាំមុន ដល់ថ្នាក់ ជប៉ុន និង កូរ៉េក៏ថតតាម
ដែរ ។ F4 មានសមាជិក ៤ នាក់ដែលពេលនេះ សមាជិកដែលមានមុខមាត់ សង្ហាច្រលើម
ជាងគេ បានសំរេចចិត្តរៀបការហើយ ។



Vanness Wu ដែលទស្សនិកជនតែងតែស្គាល់តាមឈ្មោះ ម៉ីជូ នោះថ្មីៗនេះបានទៅប្រទេស
សាំងហ្កាពួរ សុំច្បាប់រៀបការជាមួយ មិត្តស្រីហើយ ។​ មិត្តស្រីរបស់ Vanness មានឈ្មោះថា
Arissa ធ្លាប់ជាអតិត តារាសំដែងស្រីនៅតៃវ៉ាន់ដែរ តែដោយសារមិនសូវទទួលបានជោគជ័យ
នាងក៏ត្រឡប់មក សំាងហ្កាពួរ មើលជំនួញរកស៊ីរបស់ ឪពុកម្តាយនាងវិញ ។



Vanness និង Arissa មានទំនាក់ទំនងស្នេហា អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយក្នុងរយៈ
ពេលនោះ​ មានការបែកបាក់និងផ្សះផ្សារ ច្រើនដងដែរ រហូតដល់ពេលនេះ ពួកគេក៏សំរេចចិត្ត
រៀបការនិងគ្នា ៕


ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖

-លេចធ្លាយរូប JUSTIN BIEBER ស្រាតកាន់ហ្គីតាច្រៀងអោយ ជីដូនរបស់ខ្លួនស្តាប់
-DISNEY និង PIXAR ចូលដៃគ្នា នាំយកសត្វដាយណូស័រ ផលិតជាភាពយន្តខ្នាតធំ
-ទៅមើលការវិវត្តន៍ ស្ទីលសំលៀកបំពាក់របស់ G-DRAGON
-ក្រលេកមើលសម្រស់ បវរកញ្ញាហុងកុង ក្នុងឈុតប៊ីគិនី 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: chinese star china vanness wu arissa singapore taiwan f4 music singer star