CamNews

តារា 

Justin នៅរក្សារូបថតសង្សារចាស់ក្នុងទូរសព័្ទទាំងដែលជិតរៀបការជាមួយ Hailey?

ហូលីវូដ ៖ ចំពោះរឿងដែល Justin bieber ត្រៀមនឹងរៀបការជាមួយនិងតារាម៉ូដែលនាង Hailey Baldwin នៅតែធ្វើឲ្យហ្វេនរបស់នាង Selena gomez ពិបាកទទួលយកដដែល ។ ហើយថ្មីៗនេះមានអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានធ្វើការចែករំលែករូបថតជាច្រើនសន្លឹក ក្រោយបែកធ្លាយរូបថតរបស់ Justin ចុះពីលើឡាន ហើយកាន់ទូរស័ព្ទដោយឃើញមានរូបថតរបស់ Selena នៅក្នុងទូរសព័្ទនោះ ។ ដោយសារភស្តុតាងទាំងអស់នេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះនៅតែនឹកនាដល់សង្សារចាស់ ។ 

ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាស្នាដៃរបស់ Jelena ដែលជាក្រុមអ្នកគាំទ្ររបស់ Justin និង Selena បានធ្វើការកាត់ ត ក្នុងគោលបំណងចង់ឲ្យគូស្នេហ៍មួយគូនេះត្រលប់ទៅរកគ្នាវិញតែប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រូបថតរបស់ Justin ដែលគេបានបែកធ្លាយនោះគឺថតកាលពីថ្ងៃទី ០៩ ខែមិថុនា​ ខណៈពេលដែលមានការជួបជុំ​នៅ​ក្នុងព្រះវិហារ​មួយ ហើយក៏មានវត្តមាន Hailey Baldwin ចូលរួមផងដែរ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez