CamNews

តារា 

Justin bieber Hailey ឈ្លោះគ្នាដោយសារ Selena gomez តែ.....

ហូលីវូដ ៖ នៅពេលរសៀលថ្ងៃទី ០៣ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ ប្តីប្រពន្ធថ្មីថ្មោងនាង Hailey Baldwin និងលោក Justin bieber បានបង្ហាញសកម្មភាពគួរស្រលាញ់ជាមួយគ្នានៅលើដងផ្លូវ ។ តារាល្បីឈ្មោះទាំងពីរដួងនេះបានរាំរែកយ៉ាងសប្បាយរីករាយ និងថើបគ្នានៅក្រៅទ្វារសណ្ឋាគារថែមទៀតផង ។ 

ទោះបីជាស្នេហារបស់តារាម៉ូដែល និងតារាចម្រៀងវ័យ ២៤ ឆ្នាំនេះហាក់បីដូចជារឹងមាំយ៉ាងណាក៏ដោយចុះ ប៉ុន្តែយោងតាមប្រភពជាច្រើនពីអ្នកកាសែតបានឲ្យដឹងថា នាង Hailey Baldwin និងលោក Justin bieber ទើបតែឈ្លោះគ្នាដោយសារតែតារាស្រីរូបនេះចង់ទៅកន្លែងហាត់ប្រាណដែលនាង Selena gomez ជាសង្សារចាស់របស់ម្ចាស់បទ "Sorry" ទម្លាប់ទៅជារឿយៗ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez