CamNews

តារា 

ដើរលេងឆ្អែតឆ្អន់ Justin bieber និង Hailey Baldwin ព្រួតដៃគ្នារកលុយ​ម្តង

កំសាន្ត ៖ កាលពីថ្ងៃទី ០៤ ខែធ្នូ ប្តីប្រពន្ធថ្មីថ្មោង Justin bieber និង Hailey Baldwin ត្រូវបានគេប្រទះឃើញរំាំរែក និងថើបគ្នានៅក្រៅទ្វារសណ្ឋាគារនៅ Los Angeles យ៉ាងមានក្តីសុខ ។ 

ក្រោយសម្រាកពីការងារសិល្បៈយ៉ាងយូរ ព្រមទាំងដើរលេងឆ្អែតឆ្អន់ Justin bieber និង Hailey Baldwin ព្រួតដៃគ្នារកលុយ​ម្តងថតឲ្យទស្សនាវដ្តីមួយ ។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ Daily Mail ។

ប្រភពដដែលបានបន្តថា Justin មិនបានស្លៀកពាក់ខោអាវនោះទេ ហើយខ្លួនរបស់គេមានសុទ្ធតែស្នាមសាក់តែម្តង ។ ចំនែកឯភរិយារបស់ខ្លួនគឺនាង Hailey វិញ បានស្លៀកឈុតប៊ីគីនីយ៉ាងសិុចសុី ខណៈពេលថតដាក់គម្របឲ្យខាងទស្សនាវដ្តី ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez