CamNews

តារា 

ផលិតកម្ម YG បង្ហោះវីដេអូរាំ របស់ក្រុមចំរៀងបុរសថ្មី ?

ផលិតកម្ម YG Entertainment ដែលជាផលិតកម្មធំមួយ ក្នុងចំណោមផលិតកម្មធំៗ របស់កូរ៉េ
ផ្សេងទៀត ដែលបានបង្ហាត់តារាល្បីៗដូចជា 2NE1, Big Bang នោះថ្ងៃនេះ បានបង្ហោះវីដេអូ
រាំមួយ ដែលមានឈ្មោះថា Team A ។

Coming male rookie group's first YG 1

វីដេអូឃ្លីបមួយ ដែលមានរយៈពេល ៥៧ វិនាទី ត្រូវបានផលិតកម្ម YG បង្ហោះចូលទៅ Youtube
បង្ហាញពីក្បាច់រាំរបស់ មនុស្សមួយក្រុម ដែលមាន ២ នាក់ត្រូវបានគេស្គាល់ថា ជាតារាចំណូលថ្មី
របស់ផលិតកម្ម YG ដែលទើបតែចុះកុងត្រាហើយ ។ ២ នាក់ដែលត្រូវបានគេស្គាល់នោះឈ្មោះថា
Kang Seung Yoon និង Lee Seung Hoon ។ Kang Seung Yoon ជាតារាចំណូលថ្មី ដែលទើបតែ
ចេញចំរៀងទោលបាន ២ បទគឺ It Rain និង Wild and Young ។ ចំណែក Lee Seung Hoon គឺជា
តារាថ្មី ដែលទទួលបានជ័យលាភី ពីការប្រកួត Kpop Star 2 ហើយត្រូវបានផលិតកម្ម YG ទាក់ទង
ចុះកុងត្រា ។ ចំណែកប៉ុន្មាននាក់ទៀត ត្រូវបានគេនិយាយថា ជាតារាវ័យក្មេងចំណូលថ្មី ដែលត្រូវ
បានផលិតកម្ម YG បង្វឹកត្រៀមចេញ វាយលុកទីផ្សារ ។

Coming male rookie group's first YG 2

YG នៅមិនទាន់ប្រកាសថា នេះជាក្រុមចំរៀងបុរសថ្មី ឬក៏យ៉ាងណានៅឡើយទេ ។ តែទស្សនិកជន
បានប៉ាន់ស្មានថា នេះប្រាកដជាក្រុមចំរៀងថ្មី របស់ផលិតកម្ម YG Entertainment ហើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: yg entertainment yg kpop star idol group singer 2ne1 big bang