CamNews

តារា 

ល្បីថា Emma Watson តួស្រីក្នុងរឿង Harry Potter នឹងរៀបការជាមួយមិត្តប្រុសអាស៊ី ?

ថ្មីៗនេះទស្សនាវដ្ដី Star Magazine បានរាយការណ៍ប្រាប់ថា Emma Watson ដែលជាតួឯកស្រី
ក្នុងរឿង Harry Potter នោះនឹងរៀបការ ជាមួយមិត្តប្រុសអាស៊ីរបស់នាង ដែលបានទាក់ទងគ្នា
អស់រយៈពេល ២ ឆ្នាំរួចមកហើយ ។



ទស្សនាវដ្ដី Star Magazine បានប្រាប់ថា មិត្តប្រុសរបស់នាង Will Adamowicz បាននាំនាង ទៅ
ដើរមើលចិញ្ជៀនរៀបការ អស់ជាច្រើនហាងរួចមកហើយ ។ ប្រភពដដែលបានបន្តថា នាងនឹង
មិត្តប្រុសអាស៊ីរបស់នាង បានស្គាល់គ្នាក្នុងពេលដែលពួកគេ រឿនអង់គ្លេសជាមួយគ្នា នៅសកល
វិទ្យាល័យ Oxford ហើយក៏បានបន្តណាត់ជួបគ្នាជាលើកដំបូងនៅកម្មវិធី Coachella 2012 ។



គួរបញ្ជាក់ផងដែរថា Emma Watson មានអាយុទើបតែ ២៣ ឆ្នាំប៉ុណ្ណោះ តែនាងមានចរិកចាស់ទុំ
ច្រើនណាស់ ដែលអាចឈានចូល ជីវិតគួ្រសារបាន ។ ទោះជាយ៉ាងនេះក្តី យើងនៅមិនទាន់ដឹង
អំពីដំណឹងនេះ ច្បាស់លាស់ពីខាងសមីខ្លួននៅឡើយទេ ៕


ដោយ ៖ លីលី
ប្រភព​ ៖ k14 


Tags: emma watson will adamowicz harry potter star actress artist hollywood