CamNews

តារា 

ផន នីដា ហៅស្រីខួច ហួសចិត្តនឹងដំណឹងថា ធ្លាក់ខ្លួនឈឺព្រោះគ្មាន អ្នកស្រឡាញ់

ភ្នំពេញ៖ តារាចម្រៀងស្រី លេចមុខលេចមាត់ថ្មី ក្នុងផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច ជាអតីតតារាចម្រៀងជ័យលាភី លេខ១ ក្នុងកម្មវិធី រ៉ុកស្ដារ ថ្មីៗនេះនាងបាន ចេញបទ ចម្រៀង កាយវិការ ក្នុងវ៉ុលថ្មីៗ របស់ផលិតកម្ម ហង្សមាស ហាក់បានបង្ហាញពីភាពលេចធ្លោរ របស់នាងមួយកម្រិតទៀត ។ អ្វីដែលនាងក្ដៅ ស្លឹកត្រចៀកបំផុត គឺនាងត្រូវបានបណ្ដាញ សារព័ត៌ មានក្នុងស្រុកមួយចំនួន ចុះផ្សាយពីនាងថា នាងត្រូវស្គមរីងរៃ ដោយសារតែ ពិបាកចិត្តរឿង គ្មាន អ្នកស្រឡាញ់ ។

ផន នីដា ហៅស្រីខួច បានសម្ដែងអារម្មណ៍ មិនសប្បាយទេ ចំពោះព័ត៌មានមិនល្អ សម្រាប់នាង ជា ស្ត្រីភេទ ព្រោះគ្មានអ្នកស្រឡាញ់សោះ ធ្វើមើលតែនាង មានទុក្ខធំប៉ុនភ្នំអ៊ីចឹង ។ ចំណែកឯមិត្ត របស់នាង ក្នុងហ្វេសបុក ក៏ហាក់សម្ដែងអាការៈ ហួសចិត្តជាមួយព័ត៌មាន និងព្យាយាមឲ្យ នាងកាត់ ចិត្ត ធ្វើអារម្មណ៍ឲ្យល្អប្រសើជាង។

ជួបជាមួយ LookingTODAY កញ្ញា ផន នីដា ហៅស្រីខួច បាននិយាយប្រាប់ថា "គួរឲ្យចង់សើច ណាស់ព្រោះពេលសម្ភាសន៍ មិនបាននិយាយអ្វីសោះ ស្រាប់តែចេញមកបែបនេះ ហួសនិយាយ តែម្ដង.." ។ នាងលើកឡើងទៀតថា បើសិនរឿងអ្វីផ្សេង នាងអាចទទួលយកបាន តែនេះនាង ជាមនុស្សស្រី ហើយស្រីក្រមុំ បើសរសេមកបែបនេះ នាងខ្មាសគេណាស់ ហួសចិត្តពេកកន្លង រកអ្វីមកថ្លែងពុំបានទេ ។

កញ្ញា ស្រីខួច បានបន្ថែមថា ចំណែកឯរឿងការងារវិញ នាងកំពុងតែត្រៀមបទ ចម្រៀងបទ ថ្មីៗ តែម្ដង ដើម្បីទាញប្រជាប្រិយភាព បន្ថែមទៀត ។ ម្យ៉ាងបទចម្រៀងនោះ សុទ្ធជាបទនិពន្ធថ្មី ព្រោះ នាងហាក់មិនសូវកាក់កប នឹងបទចម្រៀងចំឡងទំនុកពីគេទេ ព្រោះត្រូវធ្វើតាមគេ ។ តែបើបទថ្មី គឺស្រួលសម្រាប់នាងទៅវិញ ព្រោះនាងបានបញ្ចេញនូវអ្វី ដែលនាងមាន មិនចាំបាច់ កាច់កុង សំឡេងច្រើន ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star singer phorn nida srey khouch