CamNews

តន្រ្តី 

កំពូលតារាចំរៀង ៤ រូបរបស់ ហង្សមាសក្លាយជា គ្រូបង្វឹករបស់កម្មវិធី The Voice Cambodia

កាលពីចុងឆ្នាំ ២០១៣ ផលិតកម្ម ហង្សមាស បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ម្តងរួចទៅហើយ ជាមួយនិង ព័ត៌មាន ថាទូរទស្សន៍ ហង្សមាស នឹងទិញសិទ្ធិ ធ្វើកម្មវិធី លំដាប់អន្តរជាតិ សំរាប់​ទូរទស្សន៍ របស់ខ្លួន ។



ថ្ងៃនេះ កម្មវិធីទីមួយ របស់ហង្សមាស បានលេចចេញ រូបរាង ជាដំណាក់ កាលដំបូង មកហើយ ។ កម្មវិធីនោះ គឺមាន ឈ្មោះថា The Voice Cambodia ដែលជាកម្មវិធី ប្រឡងចំរៀង លំដាប់អន្តរជាតិ ដ៏មានគុណភាព ដែលទទួលបាន ការគាំទ្រ ពេញទូទាំង ពិភពលោក ។ គណៈកម្មការ ឬគ្រូបង្ចឹកដែល នឹងត្រូវ ចូលមកក្នុង កម្មវិធីនេះ មាន ៤ រូបដែល សុទ្ធសឹងតែ ជាកំពូលតារា ចំរៀងដ៏ល្បី របស់ផលិត​កម្ម ហង្សមាស ។ ៤ រូបនេះគឺ កញ្ញា ឱក សុគន្ធកញ្ញា ពេជ្រសោភា លោក ណុប បាយារិទ្ធិ និង ឆន សុវណ្ណ រាជ ។ អ្នកទាំង ៤ នេះនឹងធ្វើ ជាគណៈកម្មការ ក៏ដូចជា គ្រូបង្វឹក ប្រចាំកម្មវិធីនេះ ផងដែរក្នុង រដូវកាល ទី១ នេះ ។



បេក្ខជន ឬបេក្ខនារី ដែលឈ្នះ ក្នុងកម្មវិធីនេះ នឹងទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀល ហើយនឹង ក្លាយជា តារាចំរៀង កុងត្រាប្រចាំ ឆ្នាំរបស់ ផលិតកម្មផងដែរ ។ យើងនឹងរង់ចាំ មើ់លថា តើកម្មវិធី ជួយវិស័យ សិល្បៈចំរៀង យើងអោយ មានគុណភាព យ៉ាងណា ដែរទៅ ?


ដោយ ៖ លីលី
ប្រភព ៖ facebook, The Voice Cambodia 


Tags: khmer star singer the voice hang meas chhorn sovannreach nop bayarith aok sokunkanha sophea