CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន រលកយក្ស ស៊ូណាមិ និងបញ្ជាអោយមនុស្ស ភៀសខ្លួនតំបន់មាត់សមុទ្រ ខណៈរញ្ជួយដី ជិត ៥,៧ រ៉ិចទ័រ

ព័ត៌មានអន្តរជាតិ ៖ ព្រឹកថ្ងៃអង្គារនេះ កម្លាំងរញ្ជួយដី ដ៏មានឥទ្ធិពល ដល់ទៅ ៥,៧ រ៉ិចទ័រ អង្រួនឡើងនៅ​ភាគខាងជើងប្រទេសជប៉ុន ពោល មួយម៉ោងក្រោយ បន្ទាប់ពី  មាន គ្រោះរញ្ជួយដី នាព្រឹកព្រហាម ដែល ញ៉ាំងអោយមានការជម្លៀសខ្លួនចេញពីទីក្រុងជាប់មាត់សមុទ្រ ។


ពុំមានសេចក្តីរាយការណ៍ណាមួយនៅឡើយទេ ពាក់ព័ន្ធ ករណីរងការ   ខូចខាត ឬរងរបួស ប៉ុន្តែមានការ បញ្ជាអោយមានការជម្លៀសខ្លួនភ្លាមៗ និង ប្រកាសអាសន្នស៊ូណាមិ អាច  កើតមានឡើងបាន ទន្ទឹមនឹង ករណីគ្រោះថ្នាក់ធម្មជាតិ រញ្ជូយដីកម្លាំងខ្លាំង លើកនេះ ។ បណ្តាញផ្សព្វផ្សាយនាំមុខ NHKបានផ្សាយនូវ ឃ្លីបវីដេអូផ្សាយផ្ទាល់ ករណីរញ្ជួយដី ដ៏មានឥទ្ធិពលមួយនេះ កំពុងតែអង្រួន      តំបន់ Aomori មានរយៈ ចម្ងាយប្រមាណ ៧០០ គ.ម ភាគខាងជើង ទីក្រុង តូក្យូ ។


គួររំឮកថា ការរញ្ជួយដី លើកនេះ ត្រូវបានអង្រួនចេញពីរយៈជម្រៅជ្រៅ ៥០ គ.ម  ពីឆ្នេរសមុទ្រ ភាគខាង កើតឆៀងខាងជើង ប្រទេស ញ៉ាំងអោយមានកំពស់ទឹករលក សមល្មម ខណៈ រដ្ឋាភិបាល ក៏ដូចជា មន្រ្តី មូលដ្ឋានពាក់ព័ន្ធ​បានប្រកាសអាសន្ន ពីហានិភ័យនៃការផ្ទុះឡើងរលកយក្ស   ស៊ូណាមិ ស្របពេលដែល មានការចេញបញ្ជាអោយពលរដ្ឋរស់នៅ តំបន់មាត់សមុទ្រ មានទីតាំងជិត  នៅចំនុចផ្ទុះឡើងការរញ្ជួយដី នោះធ្វើការភៀសខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC tsunami