CamNews

ភាពយន្ត 

Jackie Chan បង្ហាញរូបថតពីរឿងថ្មីរបស់ខ្លួន ជាមួយនិងតួសំដែងពី ហូលីវូដនិងកូរ៉េ

កាលពីដើមឆ្នាំ យើងបានទទួល ដំណឹងមកថា Jackie Chan បានត្រៀមថត រឿងថ្មីមួយទៀតដ៏ ធំដែលវានឹងមាន ការចូលរួមដោយ តារាសំដែងល្បីៗ ដែលមកពីហូលីវូដ និងកូរ៉េខាងត្បូង ។



ពិតណាស់ រឿងនោះមានចំណងជើងថា " Dragon Blade " ដែលជារឿងបែប ក្បាច់គុនបុរាណ ចិនដែលមានសាច់រឿង និយាយអំពី តួមេទ័ពម្នាក់ ។ រឿងនេះមានការ ចូលរួមសំដែង និងជំនួយ ក្នុងការដឹកនាំ Jackie Chan ហើយនិងតារាហូលីវូដ ២ រូបគឺ Adrien Brody និង John Cusack និងតារាល្បីមួយរូបទៀត មកពីកូរ៉េគឺ Choi Siwon ដែលជាសមាជិកក្រុម Super Junior ។ Jackie Chan បានប្រាប់ថា គាត់ពិតជាសប្បាយ ចិត្តណាស់ដែល ការខិតខំរៀបចំ អស់រយៈពេល ៧ ឆ្នាំ ហើយទីបំផុត បានដំណើរការថត ។ Jackie Chan បន្តថា រឿងនេះជាប្រភេទរឿង ដែលគាត់ បានស្រម័យថា ចង់ថតជាយូរណាស់មកហើយ ទាំងសាច់រឿង ទាំងសន្ទនា ពិតជាត្រូវចិត្តគាត់ ណាស់ ។ Jackie Chan បានប្រាប់ថា រាល់ក្បាច់គុន និងឈុតឆាកវាយតប់ នៅក្នុងរឿងនេះគឺ ជាការប្រើវិជ្ជាគុន ពិតៗហើយប្រើ បច្ចេកទេសផ្សេងៗ តិចបំផុត ព្រោះថាគាត់ ចង់អោយឈុត ឆាកទាំងនោះ មើលទៅអស្ចារ្យ និងដូចមែនទែន ។



រឿង " Dragon Blade " ដឹកនាំរឿងដោយ Daniel Lee និងសហការដោយ Jackie Chan ហើយ រឿងនេះនឹង ដាក់បញ្ចាំង នៅពាក់កណ្តាល ឆ្នាំក្រោយនេះហើយ ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ CNA


Tags: star movie dragon blade jackie chan adrien brody john cusack