CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ ដឹកគ្រឿងញៀន ស្លាប់សហសេវិក ៣ នាក់ រឹបអូសបាន កូកាអ៊ិន ៩៩៩ គ.ក សង្ស័យទ័ពអាកាស បាញ់ទម្លាក់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់តូចមួយគ្រឿង     ផ្ទុក សហសេវិក ៣ នាក់ បានធ្លាក់នៅក្នុងប្រទេស Venezuela អំឡុងសប្តាហ៍កន្លងទៅ នេះបើយោងតាមសេចក្តីរាយការណ៍ ព័ត៌មានក្នុងស្រុក ។ ដោយ ឡែក ភ្លាមៗ ខណៈក្រុមមន្រ្តីឆ្មាំជាតិ បានចុះទៅដល់កន្លែងកើតហេតុ  ទីកន្លែងយន្តហោះធន់តូចធ្លាក់ ចុះនោះ គេបែរជារកឃើញ កូកាអ៊ិន មានទម្ងន់ ជិត ១ តោន រ៉ាយប៉ាយ នៅទីនោះ ។

                                                        បញ្ជាក់ ​៖ រូបភាពឯកសារ

ប្រភព បន្តអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើនេះ គឺបានកើតឡើងនៅក្នុងរដ្ឋ
Cojedes ភាគកណ្តាលប្រទេស Venezuela បានឆក់យកអាយុជីវិត សហសេវិក ៣ នាក់ ដែលមានវត្ត មាននៅលើនេះ ខណៈបច្ចុប្បន្នភាព ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ  ពីអត្តសញ្ញាណជនរងគ្រោះ ទាំង ៣ នាក់ នោះ ។


របាយការណ៍ បញ្ជាក់ច្បាស់អោយដឹងថា យន្តហោះខាងលើ បានធ្លាក់ចុះ មាន   រយៈចម្ងាយ ប្រមាណ ២៥០ គ.ម ពីទីក្រុង Caracas កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅ ។ ប្រជុំរូបភាពនៃការរឹបអូសបានគ្រឿង ញឿនខាងលើបានបង្ហោះផ្សាយ នៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ ។ មន្រ្តីឆ្មាំជាតិ បាន  រក ឃើញ កញ្ជប់ថ្នាំ ញឿនកូកាអ៊ីន ដល់ទៅ ៨៦៣ កញ្ជប់ នៅកន្លែងធ្លាក់យន្តហោះ មាន  ទម្ងន់ សរុប  ៩៩៩ គីឡូក្រាម ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា កញ្ចប់ កូកាអ៊ិន រឹបអូសបាននោះ ត្រូវបានដាក់តាំងបង្ហាញតំរៀប យ៉ាងវែង នៅតាមបណ្តោយផ្លូវ ពីមុខការិយាល័យ ឆ្មាំជាតិ ។


ការិយាល័យ ព្រះរាជអាជ្ញា បានបើកការស៊ើបអង្កេតរកមូលហេតុ ដែលបានបណ្តាលអោយមានករណី ធ្លាក់យន្តហោះខាងលើ និង ប្តេជ្ញាតាមប្រមាញ់យន្តហោះដឹកទំនិញខុសច្បាប់ជាដើម ។ គួររំឮកថា កង កម្លាំងទ័ពអាកាសជាតិ បានផ្តល់សិទ្ធអំណាចក្នុងការបាញ់ទម្លាក់យន្តហោះដឹកគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេស Venezuela ខណៈដែនអាកាសប្រទេសមួយនេះ ត្រូវបានប្រើប្រាស់ជាសាមញ្ញ ក្នុងការ ចរាចរណ៍គ្រឿងញៀនខុសច្បាប់ ពី Latin America ទៅ សហរដ្ឋអាមេរិក    តួ យ៉ាង  គ្រាន់តែអំឡុងឆ្នាំ ២០១៣ មន្រ្តីមានសមត្ថកិច្ច រឹបអូសបាន គ្រឿងញឿនខុសច្បាប់ ដល់ទៅ ៣៩ តោន ឯណោះ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អ័រតេញូវ


Tags: Int news Breaking news World news Unt news Hot news Venezuela