CamNews

តារា 

វីឡាតំលៃ ១៣,៥លានដុល្លាអាមេរិករបស់ Christina Aguilera

តារា​ចំរៀង Christina Aguilera ម្ចាស់បទ" Beautiful "កាលពីពេលថ្មីៗនេះទើបតែបានដាក់
បង្ហាញរូបភាពថ្មីៗមួយចំនួនស្តីអំពីគេហដ្ឋានដ៏ប្រណិតនិងអស្ចារ្យរបស់ខ្លួននៅឯទីក្រុង
Los Angeles ប្រទេសអាមេរិក។ វីឡានេះត្រូវបានអោយដឹងថារចនាឡើងតាមបែបរចនា
បទរបស់បណ្តាប្រទេសដែលនៅតាមតំបន់សមុទ្រ Mediterranean និងបានតុបតែងឡើង
ចំរុះគ្នារវាងស្ថាបត្យកម្ម Gothic បែបបូរាណលាយជាមួយក្បាច់រចនាសហសម័យ និងបាន
នាំមកនូវសោភ័ណភាពយ៉ាងស្រស់ស្អាតបំផុតប្រៀបបាននឹងរាជ្យវាំងដូច្នោះ។ វីឡានេះមាន
បន្ទប់គេងទាំងអស់ចំនួន ៦ បន្ទប់,បន្ទប់ទឹកចំនួន ៩ ,បន្ទប់បញ្ចាំងភាពយន្តចំនួនមួយ,បន្ទប់
សំរាប់ព្យួរសំលៀកបំពាក់មួយ, បន្ទប់ studio ចំនួនមួយ...។

Christina បានទិញវីឡានេះបន្តពីប្តីប្រពន្ធឈ្មោះ rocker Ozzy Osbourne កាលពីឆ្នាំ ២០០៨
ក្នុងតំលៃ ២២,៥លានដុល្លាអាមេរិក។ ហើយពេលនេះតារាចំរៀងរូបនោះបានធ្វើការប្រកាស
លក់បន្តក្នុងតំលៃ ១៣,៥លានដុល្លាអាមេរិក៕


ប្រភព៖ 513doheny
ដោយ៖ រដ្ឋា


Tags: entertainmentmusicstarssuperstarmusic starchristina aguilera