CamNews

ព័ត៌មានអន្តរជាតិ 

"សាហាវបាត់" ប៉ូលីស បាញ់សម្លាប់ និស្សិត ៤ នាក់ ពេលកំពុងតវ៉ា ទម្លាក់ លោកនាយករដ្ឋមន្រ្តី (Video Inside)

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសពីប្រទេស Papua New Guinea បានបើកការវាយប្រហារ បាញ់រះគ្រាប់ ពិតទៅលើក្រុមនិស្សិត ដែលបានតវ៉ាប្រឆាំងទៅនឹង នាយករដ្ឋមន្រ្តី ចាំផ្ទះ លោក Peter O'Neill ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា សិស្ស និស្សិត ជាច្រើននាក់ បានរងរបួសធ្ងន់ ស្រាល ខណៈក្រុម ប្រឆាំងសមាជិកសភាជាតិ ឲ្យដឹងថា សិស្ស និស្សិត ៤ នាក់ ត្រូវបានសម្លាប់ ប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយចុះ ការលើកឡើងយ៉ាងដូច្នេះ ពុំទាន់មានឯករាជ្យភាពនៅឡើយទេ ។ 




គួរបញ្ជាក់ថា ក្រុម សិស្ស និស្សិត បានប្រមូលផ្តុំគ្នានៅបរិវេណគ្រឹះស្ថានអប់រំរបស់ពួកគេ កណ្តាល ទីក្រុង Port Moresby រួចធ្វើការតវ៉ាប្រឆាំង ដើរក្បួនទៅកាន់សភាជាតិ ដែលជាទីកន្លែង លោក នាយករដ្ឋមន្រ្តី O'Neill ប្រឈមមុខនឹងការបាត់បង់ទំនុកចិត្ត ។ ប្រភពឲ្យដឹងថា ក្រុម សិស្ស និស្សិត ដែលបានធ្វើការតវ៉ា គឺទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ក៏ដូចជា តម្រូវឲ្យលោកនាយក រដ្ឋមន្រ្តីស្រាយបំភ្លឺពីការចោទប្រកាន់ អំពើពុករលួយ ។ 



ទោះជាយ៉ាងណាក៏ដោយចុះ បេក្ខភាពនាយករដ្ឋមន្រ្តីចាំផ្ទះ លោកបានបដិសេធ ពីការចោទប្រកាន់ ខណៈថាលោកបញ្ជាក់ថា ពិតជាមិនបានធ្វើខុសនោះទេ ហើយលោកនឹងមិនចុះចេញពីតំណែងជា ដាច់ខាត ។ ឃ្លីបវីដេអូដែលបានផ្តិតជាប់ ដោយក្រុមការងារ ប៊ីប៊ីស៊ីនោះ បានបង្ហាញច្បាស់ជាស្តែង ឲ្យឃើញថា ក្រុមបាតុករ សិស្ស និស្សិតមួយក្រុមធំ នៅឯបរិវេណគ្រឹះស្ថានអប់រំ បាននាំគ្នាផ្អើលរត់ ប្រសាចយកតែរួចខ្លួន ខណៈមានការវាយប្រហារបាញ់រះគ្រាប់ពិត និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Int news Hot news Turkey ISIS