CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលអស់ក្រុមមនុស្ស ខណៈយន្តហោះ អង់គ្លេស បុកទៅនឹង ព្រលានយន្តហោះ កណ្តាលក្រុង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ដែល ទើបតែ​ បានចេញ ផ្សាយ កាលពីវេលា ព្រឹក ថ្ងៃច័ន្ទ ទី ២៣ ម្សិលមិញនេះ អោយដឹងថា នៅឯអាកាសយាន ដ្ឋានអន្តរជាតិ Johannesburg Airport ប្រទេស អាហ្វ្រិកខាងត្បូង ឯណោះវិញ មានករណីគ្រោះថ្នាក់ មួយ បានកើតឡើង ពោលគឺ យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ អង់គ្លេស (British Airway) បានបុកទៅ នឹង សំណង់អាគារ នៃព្រលានយន្តហោះ មួយនេះ ។

បន្ថែមពីលើនេះ បើតាមការដឹង ពី ក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស អោយដឹងថា យន្តហោះ ដែល ផ្ទុកទៅ ដោយក្រុមមនុស្ស ជាអ្នកធ្វើ ដំណើរ ដល់ទៅ ១៨២ នាក់ មួយគ្រឿងនេះ ស្លាបរបស់វា បានបុកទៅនឹង សំណង់អាគារ ព្រលានយន្តហោះ ខណៈពេលដែលវា កំពុងតែរត់យឺតៗ នៅលើ ផ្លូវរថ យន្តហោះ របស់ខ្លួន។

មិនទាន់មានរបាយការណ៍ បញ្ជាក់អោយដឹង ថាពិតជា មានក្រុមមនុស្ស ទទួលរងរបួស ពិតប្រាកដមែន ឬក៏ យ៉ាងណា ។ ដោយឡែក បើនិយាយពីយន្តហោះ ដែលជួបនឹងគ្រោះថ្នាក់ លើកនេះ ត្រូវបាន គេជឿថា ជា ប្រភេទយន្តហោះ Boeing 747 ។ យ៉ាងណាមិញ មន្រ្តីផ្លូវការ តំណាងអោយ ព្រលានយន្តហោះ អន្តរជាតិ មួយ នេះអះអាង អោយដឹងថា ព័ត៌មានលម្អិត នឹងត្រូវបញ្ជាក់ជូន នាព្រឹក ថ្ងៃស្អែក ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស្កាយ


Tags: Johannesburg South Africa British Airway Int news Unt news Viral video