CamNews

តារា 

ឱក សុគន្ធកញ្ញា បាក់​ស្រុត​ការ​គាំទ្រ​ ខណៈ​សំឡេង​រិះគន់​ពី​អត្តចរិត​ នៅ​បន្ត​ញាំញី

ភ្នំពេញ៖ តារាចម្រៀង ធ្លាប់តែស្ថិតនៅក្នុង បេះដូងស្រទាប់ យុវវ័យនាង ឱក សុគន្ធកញ្ញា
កាលពីអំឡុងឆ្នាំ ២០១២ គឺមិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការច្រៀង ប៉ុណ្ណោះទេ
ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ កាន់តែងខ្លាំងដាច់គេ រហូតត្រូវបាន ទស្សនិកជន
ដាក់ងារឲ្យជា កំពូលតារាស្រី ប្រចាំផលិតកម្ម ហង្សមាស។

ភាពជោគជ័យ ក្នុងអាជីព ជាអ្នកចម្រៀងរបស់ ឱក សុគន្ធកញ្ញា កាលពីអំឡុង ឆ្នាំ២០១២ ត្រូវ
បានមហាជន គ្រប់មជ្ឈដ្ឋាន មើលឃើញថា នាងគឺជា តារាមានឱកាស ច្រើនជាងតារាប្រុស-
ស្រីឯទៀត ក្នុងការឆក់យកទីផ្សារសិល្បៈ និងអាចរកចំណូល បានខ្ពស់ជាងគេ ពេលឡើង
ច្រៀងម្តងៗ។ ប៉ុន្តែក្រោយពី ដណ្តើមយក ភាពល្បីល្បាញ បានហើយនោះ នាងហាក់ដូចជា
តម្កើងឫកខ្ពស់ ហួសពីការស្មាន ដែលធ្វើឲ្យ មានការរិះគន់ ពីទស្សនិកជន ជាអ្នកគាំទ្រ។

កញ្ញា ឱក សុគន្ធកញ្ញា បើទោះបីជាពេលមុននេះ ត្រូវបានទទួលស្គាល់ពីទស្សនិកជន គ្រប់
វ័យថា ជាកំពូលតារាចម្រៀងសំឡេងពីរោះក៏ពិតមែន តែនាងមិនបានសម្របខ្លួនទៅតាមអ្វី
ដែលជាការចង់បាន ពីមហាជនជាអ្នកគាំទ្រវិញនោះឡើយ។ ផ្ទុយទៅវិញនាង បែរជាគេច
វេសដោយបង្ហាញពីឥរិយាបទឫកពារឆ្នើងឆ្មៃ ដាក់ទស្សនិកជនរហូតដល់មានមតិរិះគន់ ពី
ភាពសមគួររបស់នាង ទាំងខ្លួនជាតារាល្បី។

ជាកាពិត ភាពស្ថិតស្ថេរសម្រាប់ ការដណ្តើមបានទីផ្សាសិល្បៈ ដើម្បីឆ្ពោះទៅរក ការគាំទ្រ
និងរក្សាបាននូវប្រជា ប្រិយភាពឲ្យយូរអង្វែងនោះ គឺអាស្រ័យទៅលើ ការចូលរួម លើកទឹក
ចិត្ត និងផ្តល់ទំនុកចិត្ត ពីទស្សនិកជន តាមរយៈការបង្ហាញ សមត្ថភាព និងទេពកោសល្យ
នៃការច្រៀង និងសម្តែងរបស់តារាគ្រប់ៗរូប។ ប៉ុន្តែផ្ទុយទៅវិញ បើសិនតារាចម្រៀង និង
តារាសម្តែងទាំងនោះ មិនបានគិតគូរឲ្យ បានដិតដល់ ចំពោះការរៀបចំឫកពារ ឲ្យបានល្អ
សម្រាប់ក្រសែភ្នែកមហាជន ជាអ្នកគាំទ្រនោះទេ ភាពល្បី និងកេរ្តិ៍ឈ្មោះ អាចនឹងរបេះបាត់
ទៅវិញ នៅពេលណាមួយជាមិនខាន។

ជាក់ស្តែងថ្មីៗនេះ ស្រាប់តែមាន ការលើកឡើង ពីមជ្ឈដ្ឋានខាងក្រៅជុំវិញ ការរិះគន់ដោយ
ចំៗ ទៅលើកំពូលតារា ចម្រៀងស្រី ដែលធ្លាប់តែល្បីឈ្មោះ នាង ឱក សុគន្ធកញ្ញា ថាចាប់
តាំងពី តារាស្រីរូបនេះ មានឈ្មោះល្បីមក នាងក៏បានផ្លាស់ប្តូរ ឥរិយាបទខុសប្លែកពីមុន
ដោយចរិកអំនួត និងភាពល្បីល្បាញរបស់ខ្លួន ភ្លេចគិតដល់អារម្មណ៍ របស់អ្នក នៅជុំវិញខ្លួន
ជាពិសេសអ្នកគាំទ្រ។

ប្រភពខាងលើបានបន្តថា ដ្បិតតែកាលពីអំឡុងឆ្នាំ ២០១២ ឱក សុគន្ធកញ្ញា អាចឆក់ដណ្តើម
បាន ទីផ្សារសិល្បៈ ទាំងស្រុង ពេញ មួយឆ្នាំ ក៏ពិតមែន ប៉ុន្តែនាងក៏ ហាក់កំពុងតែ មានការ
ធ្លាក់ចុះមកវិញ នូវប្រជាប្រិយភាព និងការគាំទ្រសម្រាប់ ឆ្នាំ២០១៣នេះ។ ខណៈទីផ្សារសិល្បៈ
ក្នុងស្រុក របស់នាង ក៏កំពុងតែមាន ការស្ងប់ស្ងាត់ខ្លាំងជាងមុន។

ទាក់ទងនឹងព័ត៌មាន ខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការ
បំភ្លឺ ដោយផ្ទាល់ពីកញ្ញា ឱក សុគន្ធកញ្ញា បាននៅឡើយទេ នារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ
២០១៣នេះ។ LookingTODAY ស្វាគមន៍ ចំពោះការចេញមុខ បកស្រាយ ពីកញ្ញា ឱក សុគន្ធ
កញ្ញា នៅពេលក្រោយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: aok sokunkanha entertainment khmer super star singer RHM