CamNews

ព័ត៌មានអន្តរជាតិ 

អ្នកវិទ្យាសាស្រ្ត ស្រឡាំងកាំង ខណៈរកឃើញ មនុស្ស ៥ ពាន់ឆ្នាំមុន មានភ្នែកខៀវ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច អោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំង ជាខ្លាំង បន្ទាប់ពីបានរកអោយឃើញថា​ មនុស្សសម័យ បុរាណ (សម័យយុគថ្ម) មានភ្នែកពណ៌ខៀវ ។

គួរបញ្ជាក់ផងដែរថា កិច្ចការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្តលើកនេះ ដឹកនាំដោយវិទ្យាស្ថាន Institute of Evolutionary Biology របស់ប្រទេស អេស្ប៉ាញ ហើយបានបោះពុម្ពផ្សាយ នៅលើ ទិន្នា នុប្បវត្តិ Nature ។ អ្នកនិពន្ធនាំមុខ Dr Carles Lalueza បានគូសបញ្ជាក់អោយដឹងថា អ្វីដែលជា ភស្តុតាង បន្សល់ទុកនៅ របស់បុព្វបុរស គ្រឹសស្ទាន La Brana 1 ត្រូវបានគេរកឃើញ នៅក្នុងរូងភ្នំ ក្រោមដី ដ៏ត្រជាក់ មានជម្រៅជ្រៅដល់ទៅ ៥ ពាន់ហ្វឺត បើធៀបទៅនឹង នីវូទឹកសមុទ្រ នៅក្នុងរូងភ្នំ Cantabrian ភាគពាយព្យ ប្រទេស អេស្ប៉ាញ ខណៈតឹកតាងបន្សល់នូវ គឺជាលក្ខខ័ណ្ឌដ៏ល្អ ក្នុងការ រក្សាបាននូវ ឌីអិនអេ ។

ជាការពិត ក្រុមអ្នកវិទ្យាសាស្រ្ត ពិតជាមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើល នៅពេលដែលបានរក ឃើញបណ្តាហ្សែន បុព្វបុរសអាហ្រ្វិក និងបុព្វបុរស អឺរ៉ុប នៅលើលទ្ធផល នៃការធ្វើតេស្តធ្មេញ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា រាល់តឹកតាងដែលបានបន្សល់ទុកនៅ ដោយ នៅក្នុងនោះ មានការបញ្ជាក់អោយបានថា ជាបុព្វបុរស អឺរ៉ុប នោះ គឺមានជីវិតរស់នៅតាំងពីសម័យ Mesolithic មកម្ល៉េះ ពោលគឺ តាំងពី ៥ ពាន់ឆ្នាំមុន​ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Nigeria Int news Unt news Fire Viral video Youtube Breaking news