CamNews

តារា 

នីកូ ស្ពឹកមុខ ពេលប៉ះជាមួយ វង្ស ណយ

ភ្នំពេញៈ អ្នកលេងកែងឆេះ វង្ស ណយ សិស្សគុនក្នុងក្លឹបកងពលតូចលេខ៣១ បានធ្វើឲ្យតារា ចម្រៀង ដ៏ល្បីលោក នីកូ ដែលជ្រកក្រោមទ្រនំផលិតកម្ម សាន់ដេ បាក់មុខបាក់មាត់ យ៉ាងខ្លាំង តាមរយៈការរិះគន់ លើរូបថតមួយសន្លឹក ដែល វង្ស ណយ និង នីកូ បានថតជុំគ្នា កាលពីពេល កន្លងមកនេះ ។

ស្របពេល វង្ស ណយ ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯក អាស៊ី-អឺរ៉ុប និងដណ្ដើម បានខ្សែក្រវាត់ បន្ទាប់ពីប្រកួតឈ្នះ កីឡាករ Said Amrani របស់ប្រទេសប៊ែលហ្ស៊ិក នៅប្រទេស បារាំងនោះ មានអ្នកនិយមលេង Facebook ម្នាក់ បានយករូបថត ដែលកីឡាករ វង្ស ណយ និង តារាចម្រៀង លោក នីកូ មកបង្ហោះ ដើម្បីឲ្យមិត្តភក្តិ ក្នុងប្រព័ន្ធ ទំនាក់ទំនងសង្គមមួយនេះ ដាក់ ពិន្ទុ និងជ្រើសរើសយក តើម្នាក់ណាជាស៊ុបពើស្ដារ (Super star) សម្រាប់ពួកគេនោះ ?

ឆ្លងកាត់ការបង្ហោះ អស់រយៈពេលជិត ២០ម៉ោងកន្លងទៅ សម្រាប់រូបភាព ដ៏គួឲ្យទាក់ទាញ ខាង លើនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ពីអ្នកលេង Facebook ហើយក៏មានការ Comment ជ្រើសរើសមនុស្ស ដែលពួកគេពេញចិត្ត ដើម្បីធ្វើជា Super Star របស់ពួកគេផងដែរ ។ នៅក្នុង ការបោះឆ្នោ តាមប្រព័ន្ធទំនាក់ទំនង ដ៏ពេញនិយមនេះ ឃើញថា វង្ស ណយ ត្រូវបានគេគាំទ្រ ពេញទំហឹង ពោលក្នុងចំណោមអ្នក Comment ១០០នាក់ គឺមាន ៩០ទៅហើយ ដែលគាំទ្រឲ្យ កីឡាករ វង្ស ណយ ធ្វើជា Super Star នោះ ។ ក្នុងនោះដែរ ក៏មានអ្នកខ្លះ បានសរសេរ លើក តំកើន កីឡាករ វង្ស ណយ ហើយបង្អាប់ តារាចម្រៀង នីកូ ទៀតផង ។

គណនីយមួយឈ្មោះថា Nhean Chan Dara បានសរសេរថា “សម្រាប់រូបខ្ញុំវិញ ខ្ញុំយក វង្ស ណយ ហើយ ព្រោះគាត់ជាអ្នកថែរក្សា ប្រពៃណីទំនៀមទម្លាប់មរតក ក្បាច់គុណខ្មែរ ឯ នី កូ ជាសិល្បៈ ដើម្បីតែសិល្បៈតែប៉ុណោះ មិនមែនសិល្បៈដើម្បីថែរក្សាវប្បធម៌ ជាតិនោះទេ” ។

តាមរយៈការដាក់ពិន្ទុខាងលើ ឃើញថា កីឡាករ វង្ស ណយ មិនត្រឹមតែទទួលបានការគាំទ្រ នៅ តាមសង្វៀនប្រដាល់ និងអ្នកទស្សនាផ្ទាល់ នៅពេលឡើងប្រកួតប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ ការ គាំទ្រ នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ដ៏ល្បី ក៏ វង្ស ណយ ទទួលបានការគាំទ្រច្រើនដែរ ។

ចំណែកតារាចម្រៀងប្រុស រូបស្រស់សង្ហា លោក នីកូ ត្បិតមានសំឡេងពីរោះ និងមានស្រីស្រស់ តាមសុំស្នេហ៍ច្រើន ក៏ពិតមែន ប៉ុន្ដេសម្រាប់ការគាំទ្រ ពីទស្សនិកជននោះ គឺហាក់នៅមានកម្រិត ជាមួយកីឡាករ វង្ស ណយ ឡើយ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star niko boxer vong noy