CamNews

តារា 

បញ្ហាសម្រស់របស់តារាកូរ៉េខាងត្បូង

តារាស្រីកូរ៉េខាងត្បូប្រមាណជា ៦០% មានការមិនពេញចិត្ត ខណៈដែលរូបថតកាលពីកុមារ
ភាព ឬរូបថតក្នុងកម្មវិធីសប្បាយរបស់ខ្លួន ត្រូវបានបង្ហោះនៅលើអ៊ីនធើរណែត ដែលបាន
ក្លាយជាប្រធានបទសំខាន់សម្រាប់ការជជែកនៅលើបណ្ដាញសង្គមនានា។ Kim Nam Joo ក៏
ជាភ័ក្ដុតាងមួយក្នុងការបញ្ចេញរូបថតចាស់របស់ខ្លួន។ តារាស្រីល្បីឈ្មោះរូបនេះក៏ធ្លាប់បាន
ដាក់ពាក្យប្ដឹង ប្រឆាំងនឹងទស្សនាវដ្ដីមួយដែលបានចុះផ្សាយរូបថតចាស់របស់ខ្លួនដោយមិន
មានការយល់ព្រមពីនាង។


Kim Nam Joo ត្រូបានគេមើលឃើញថា ជាផលិតផលជោគជ័យរបស់
បច្ចេកទេសកែសម្ផស្ស


Lee Da Hae ៖ ពីមុន និងបច្ចុប្បន្ន


Lee Da Hae ត្រូវបានអ្នកលេងអ៊ីនធើរណែតរកឃើញថ្មីៗនេះបំផុត ជាមួយនឹងភ័ស្ដុតាង
ជាក់ស្ដែងដែលអោយដឹងថា ស្រីស្អាតរូបនេះបានកែសម្ផស្សជាច្រើនដង

Park Min Young ទទួលស្គាល់ថា ខ្លួនបានកែសម្ផស្សច្រើនដង ក្រោយពីរូបថតចាស់
របស់នាងត្រូវបានគេរកឃើញ


Han Ye Seul ធ្វើអោយគេភ្ញាក់ផ្អើលខ្លាំង នៅពេលបានបញ្ចេញរូបថតមិនស៊ី
កាមេរ៉ារបស់ខ្លួន


បច្ចុប្បន្ន តារាកូរ៉េខាងត្បូងស្ទើរតែទាំងអស់ កំពុងមានការបារម្ភ ខណៈដែលកាសែតមួយចំនួន
បានចុះផ្សាយពីរូបថតចាស់ៗរបស់ក្រុមតារាល្បីៗនៅកូរ៉េ ដោយបានភ្ជាប់ពួកគេទៅនឹងក្រុម
តារាមានមន្ដស្នេហ៍ដោយសារ "កាំបិត" ក្នុងនោះក៏មាន Han Ye Seul , Lee Da Hae និង Park
Min Young ផងដែរ។ ចំណែក Tiffany របស់ SNSD វិញ ថ្លែងថា ៖ ក្រុម SNSD ពុំមានអ្នកណា
មួយអាចគិចបានពីការរិះគន់ផ្នែកសម្ផស្ស ពីក្រុមអ្នកលេងអ៊ីនធើរណែត ប្រការនេះបានធ្វើ
អោយពួកនាងមិនសប្បាយចិត្ត។


នេះគឺ Sunny (SNSD)


Jessica (SNSD) ត្រូវបាន antifan បង្ហោះរូបថតចាស់ៗនៅលើអ៊ីនធើរណែត


Tae Yeon (SNSD)


Yuri (SNSD) ក៏ត្រូវបានគេរិះគន់


Soo Young (SNSD)


Tiffany (SNSD) មិនសប្បាយចិត្តខណៈពេលសមាជិក SNSD ទាំងអស់ត្រូវបានរិះ
គន់ថា បានកែសម្ផស្ស



តារាវែងក្មេង UEE ក៏បានកែសម្ផស្ស


រូបថតចាស់ៗរបស់តារាតែងធ្វើអោយពួកនាងឈឺក្បាល

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលត្រូវឈឺក្បាលដោយសាររឿងកែសម្ផស្ស ក៏
មាន​ ស្រីស្អាតជាច្រើនត្រូវបានគេសរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ពីក្មេងរបស់ពួកគេ។


Han Ga In គួរជឿជាក់លើសម្រស់របស់ខ្លួន


Song Hye Kyo ស្រាស់ស្អាតតាំងពីក្មេង

រង្វង់ទី ២ ៖ ក្បាលពោះមានខ្លាញ់បន្ដិចគឺ...ចប់!
Tae Yeon(SNSD) ភ្ញាក់ផ្អើលនៅពេលកាសែតចិននាំគ្នារិះគន់ទៅលើរង្វង់ទី ២ របស់នាងកាល
ពីពេលនាងបានទៅសំដែងនៅសៀងហៃ។ ក្នុងសំលៀកបំពាក់បង្ហាញក្បាលពោះ Tae Yeon
ត្រូវបានរិះគន់ថា មានខ្លាញ់ច្រើននៅក្បាលពោះ។​ ការរិះគន់នេះក៏ចាប់ផ្ដើមកើតឡើងជាបន្ដ
បន្ទាប់។


Tae Yeon (SNSD) ត្រូវបានរិះគន់ទៅលើក្បាលពោះ

Go Hara (Kara) ក៏ស្ថិតក្រោមការរិះគន់ខាងលើនេះដែរ នៅពេលរូបថតផ្សាយពាណិជ្ជកម្ម
របស់នាងត្រូវបានគេយល់ថា មានក្បាលពោះធំ។ ពេលនោះ មានការអះអាងពីក្រុមអ្នកលេង
អ៊ីនធើរណែតថា នាងជាមនុស្សបោកប្រាស់ ដោយសារនាងធ្លាប់បាននិយាយថា រង្វង់ចង្កេះ
របស់ខ្លួនប្រមាណជា ៥២សម ប៉ុណ្ណោះ។ ក្រោយមក នាងក៏ត្រូវបញ្ចេញសម្លេងបដិសេធ។
ករណីនេះក៏បានកើតឡើងចំពោះសមាជិក Kara ផងដែរ នោះគឺ Yoong Eun Hye។


Go Hara ត្រូវបានគេរិះគន់ថាមានក្បាលពោះធំ


Yoon Eun Hye ក្បាលពោះមានការប្រែប្រួល

ជើងវែង៖ ស្រស់ស្អាតនៅក្នុងរូបថតផ្សាយពាណិជ្ជកម្មក៏ជាកំហុសមួយ


Song Hye Kyo ត្រូវបានរិះគន់ដោយសារជើងខ្លី


Shin Se Kyung មានភាពសេចស៊ី តែជើងខ្លីបន្ដិច

ជើងវែង រាងមានស្ដង់ដា គឺជាប្រការសំខាន់ដំបូងសម្រាប់ក្រុមចម្រៀង អ្នកសំដែងនៃប្រទេស
កូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានការលើកលែងនោះដែរ។ Song Hye Kyo
Kim Tae Hee និង BoA បើទោះជាមានភាពល្បីល្បាញ ប៉ុន្ដែពួកនាងក៏ត្រូវបានគេរិះគន់ចុះ
ឡើង ដោយសារតែជើងខ្លី និងត្រូវបានយល់ថាតឿ ខណៈដែលពួកនាងមានកំពស់មិនដល់
១,៦០ម។




Lee Hyori និងកំពស់រមិនប្រក្រតិបស់នាង

ក្រុមអ្នករិះគន់កាន់តែមិនសប្បាយចិត្ត នៅពេលដែលក្រុមស្រីស្អាតមានជើង "ក្លែងក្លាយ"
ដោយប្រើប្រាស់បច្ចេកវិទ្យា PS ។ ដោយសារតែចង់បង្កើនកំពស់របស់ខ្លួន ពួកតារាស្រស់
ស្អាតក៏ត្រូវបានគេ "ជេរ" ថាបានបោកប្រាស់សាធារណជន។

SNSD និង scandal លើកកំពស់ លើ poster

ចំនុចមិនល្អនៅលើរាងកាយ៖ តូចតែពិបាករលង

Moon Geun Young ត្រូវបានគេហ្ស៊ូមទៅលើតំបន់រសើប

តារាប្រមាណជា ១០% ខណៈពេលត្រូវបានសួរ ពួកនាងឆ្លើយថា ខ្លួនតែងមានការព្រួយបារម្ភ
នៅពេលឈរនៅចំពោះមុខហ្វូងមនុស្ស ព្រោះតែខ្លាចកន្លែងរសើបរបស់ខ្លួនត្រូវបានគេថត និង
ហ្ស៊ូមធំ។

ស្លៀកពាក់បង្កអារម្មណ៍មិនល្អ ៖ គុណវិបត្តិមួយ ដាច់ខាតត្រូវតែចៀសវាង

បញ្ហាអចេតនារបស់ Kim Tae Hee និង Han Eun Jung


Jang Nara ខំប្រឹងបាំងខោក្នុង


រ៉ូបមានបញ្ហា ក៏ត្រូវបានរិះគន់


ក្រៅពីកត្តារូបសម្បតិ សំលៀកបំពាក់របស់ពួកតារាក៏ជាបញ្ហាទីពីរ ដែលត្រូវបានវាយតម្លៃ
យ៉ាងម៉ត់ចត់។ រ៉ូបខ្លី ឬការបង្កើតបញ្ហា "លេចប្រដាប់សំខាន់" ដោយអចេតនា គឺសុទ្ធតែត្រូវ
បានគេយល់ថា "មានចេតនាចង់បង្ហាញរបស់"៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ FVY


Tags: starkorean starkoreastars