CamNews

កីឡាអន្តរជាតិ 

Marouane Fellaini មានពន្លឺខ្លះៗដើម្បីចេញពីក្រុម Manchester United ហើយ

តាំងតែពីលោកគ្រូថ្មី Louis Van Gaal បានមកចូល កាន់កាប់ក្រុម Manchester United ភ្លាមក៏ មានដំណឹង លេចលឺថា កីឡាករ Marouane Fellaini មិនត្រូវបាន លោកគ្រូថ្មីពេញចិត្តឡើយ ដែលពេលនេះ កំពុងរកច្រកដើរ ទៅមុខទៀត ។



ថ្មីៗនេះ យើងបានទទួល ដំណឹងថា Marouane Fellaini ត្រូវបានក្រុម Napoli របស់អ៊ីតាលីទាក់ ទងដើម្បីយក ទៅលេងដើម្បី បញ្ចប់សុបិន្តអាក្រក់នៅ Manchester United ។ តាមប្រភពព័ត មានបានអោយដឹងថា Napoli និង Manchester United បាននឹងកំពុង ចចារគ្នាហើយដើម្បីផ្ទេរ កីឡាករនេះចេញ ។



Marouane Fellaini ត្រូវបានក្រុម Manchester United ទិញចូលកាលពី រដូវកាលមុន លោកគ្រូ David Moyes ក្នុងតំលស ២៧ លានផោន ហើយឥលូវនេះ ដើម្បីផ្ទេរទៅ Napoli មានតែផ្ទេរទៅ ជាលក្ខណៈ កម្ចីទេទើបវាអាច ទៅរួចសំរាប់កីឡាករ Marouane Fellaini ។ តើទស្សនិកជនគិត ថា Fellaini សមនឹងចាកចេញពី Manchester United ទេ ?
 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star fellaini manchester united football napoli