CamNews

កីឡាអន្តរជាតិ 

Arsene Wenger ក្លាយជាជម្រើសដំបូងគេ ក្នុងការជ្រើសរើស ជាគ្រូបង្វឹក ជម្រើសជាតិអង់គ្លេស

កិច្ចសន្យារវាងគ្រូបង្វឹក Arsene Wenger និង Arsenal នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយនេះហើយ ហើយ​អង្គភាពខ្ពស់បំផុតរបស់បាល់ទាត់អង់គ្លេស បានត្រៀមខ្លួនរង់ចាំរួចហើយ នូវការចុះហត្ថលេខាយល់​​ព្រម ពីគ្រូបង្វឹករបស់ Arsenal។

តាមកាសែត Daily Express បានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោក Roy Hodgson លាលែងពីតំណែង​ទៅ គ្រូបង្វឹក Arsene Wenger បានក្លាយជាជម្រើសដំបូងគេ សម្រាប់អង្គុយ​លើកៅអីជាគ្រូបង្វឹក​ជម្រើស​​ជាតិ អង់គ្លេសក្នុងពេលអនាគត។

បច្ចុប្បន្នលោក Wenger នៅសល់កិច្ចសន្យារយះពេលមួយឆ្នាំទៀត ហើយនៅមិនទាន់ទទួលបាន កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី ជាមួយនឹង Arsenal នៅឡើយទេ។ ក្នុងនោះ សហព័ន្ធកីឡាប្រទេស អង់គ្លេស នឹងប្រគល់សិទ្ធដល់លោក Gareth Southgate ជាគ្រូបង្វឹកដឹកនាំបណ្តោះអាសន្នសិន ដើម្បីរង់ចាំការងក់ក្បាលយល់ព្រម ពីលោក Arsene Wenger៕

- អានអត្ថបទ៖ Premier League នឹងជួបគ្រោះធំ ពេលប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប
- អានអត្ថបទ៖ គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លាលែងពីតំណែង រីឯអ្នកជំនាញ រិះគន់ គួរតែធ្វើ​ដូច្នេះហើយ


 

ប្រែសម្រួល៖ មង្គល


Tags: FA Arsene Wenger Football Sport បាល់ទាត់