CamNews

តារា 

Rihanna វាយទស្សនិក ជាមួយនឹងម៉ៃក្រូហ្វូន ពេលប្រគំតន្ត្រី (មានវីដេអូ)

ថ្មីៗនេះ Rihanna បានទៅប្រគំតន្ត្រី " Diamonds World Tour " របស់នាងនៅទីក្រុង Birmingham
ប្រទេសអង់គ្លេស ។ វីដេអូមួយ បានបង្ហោះឡើងទៅលើ Youtube គឺទាក់ទងនឹងនាង ប្រើប្រាស់
អំពើហិង្សា ដាក់ទស្សនិកជន ក្នុងពេលសំដែង Concert នៅទីនោះ ។



ពេលកំពុងសំដែង នាងបានចុះពីលើឆាក ហើយដើរទៅជិតទស្សនិកជន ដើម្បីផ្តល់ឪកាសដល់
ទស្សនិកជន បានប៉ះដៃ បង្ហាញភាពស្និតស្នាលអោយគ្នាទៅវិញទៅមក ។ ពេលនោះ អ្នកគាំទ្រ
ម្នាក់ចាប់ដៃរបស់នាងជាប់ មិនលែងសោះ ទោះបីនាងខំប្រឹង ដើទៅមុខយ៉ាងណាក៏ដោយ ។
នាងក៏ងាកក្រោយ ហើយយកមេក្រូដែលកំពុងកានច្រៀងនោះ ទៅវាយលើទស្សនិកជនមួយ
នោះ ទើបគេលែងដៃនាងអោយបន្ត តំណើរទៅមុខទៀត ។

ប្រសិនបើយើងមិនខុសទេ Concert មួយនោះគឺជា Concert ដែល Rihanna ត្រូវសំដែងលើស
ម៉ោង ដែលធ្វើអោយនាងមានការនឿយហត់ ហើយបាត់បង់ភាពអត់ធ្មត់ ទើបនាងប្រើប្រាស់
អំពើហិង្សាបែបនេះ ៕

 


ដោយ ៖​ លីលី
ប្រភព ៖ youtube,k14 


Tags: rihanna star singer entertainment