CamNews

តន្រ្តី 

American Idol រដូវកាលទី ១៣ រកឃើញអ្នកឈ្នះថ្មីហើយ (មានវីដេអូ)

បន្ទាប់ពីធ្វើការ ប្រកួតជំរុះតាម តំបន់និងមកដល់ លើឆាកទៀត ដែលចំណាយពេលអស់ ៤ ខែមក ហើយនោះ ទីបំផុតកម្មវិធី American Idol រកឃើញអ្នកឈ្នះថ្មីហើយ ក្នុងរដូវកាលទី ១៣ នេះ ។



កម្មវិធីនៃការ ប្រកួតផ្តាច់ព្រ័ត្រ American Idol ត្រូវបានចូលរួម ដោយតារាល្បីៗ ជាច្រើនដូចជា Kiss, Demi Lovato, Paramore, Jason Mraz និង John Legend រួចហើយលាយឡំ ជាមួយនិងការ ផ្សាយពាណិជ្ជកម្មទៀត វាបានអុសបន្លាយពេល រហូតដល់ទៅ ២ ម៉ោងដែលធ្វើអោយ បេក្ខភាព ២នាក់ Caleb Johnson និង Jena Irene រង់ចាំយ៉ាងអន្ទះសារ ។ ទីបំផុត ពិធីករ​ Ryan Seacrest បានចេញមក ដើម្បីប្រកាស ពីលទ្ធផលនិង ជោគវាសនា របស់អ្នកទាំង ២ ។ ជ័យជំនះ ត្រូវបាន ប្រកាសឡើងដោយ បេក្ខជន Caleb Johson ជាអ្នកទទួលបាន តំណែង American Idol រដូវកាលទី ១៣ នេះ ។



Caleb នឹងទទួលបាន ប្រាក់រង្វាន់ រួមជាមួយនិង កិច្ចសន្យា ថតចំរៀងផងដែរ ចំណែក Jene អាច នឹងត្រូវផលិតកម្ម ណាមួយមើលឃើញ ហើយយ៉ាងណាមិញ នាងក៏ឈ្នះបានឡាន Mustang Ford មួយគ្រឿងដូច Caleb ផងដែរ ។ ទៅទស្សនាការ សំដែងរបស់អ្នក ទាំង ២ កន្លងមក នៅខាង ក្រោមនេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer jene irene caleb johnson american idol