CamNews

តារា 

Lady Gaga ប្រលែងល្វែងលើ ជាមួយសំពត់ខ្លី ដើរតាមផ្លូវនៅ New York តែម្តង

បន្ទាប់ពីជាសះស្បើយ មុខរបួសវះកាត់រួចមក Lady Gaga បានត្រឡប់មកសភាពដើមរបស់នាង
វិញហើយ គឺសំលៀកបំពាក់ស៊ិចស៊ីប្លែកៗរបស់នាង ដែលយើងខានឃើញអស់មួយរយៈធំ ។

កាលពីថ្ងៃព្រហស្បត៍ ម្សិលមិញនេះ គេបានប្រទេះឃើញ Lady Gaga នៅផ្លូវមួយក្នុងទីក្រុង New
York សហរដ្ឋអាមេរិច ជាមួយនិងសំពត់ខ្លីពណ៌ខ្មៅ​ ចំហល្វែងខាងលើ ដោយគ្មានអាវពីក្រៅឡើយ
ផ្សំជាមួយ ស្បែកជើងកែងចោតខ្មៅទៀត ពិតជាសមនឹងឈ្មោះ Lady Gaga មែន ។ បន្ទាប់ពីជាសះ
ស្បើយពីរបួសវះកាត់រួចមក នាងកាន់តែចេញមុខ ជាញឹកញាប់ យើងសង្ឃឹមថានាង នឹងចេញចំរៀង
ថ្មីក្នុងពេលឆាប់ៗនេះផងដែរ ៕


ដោយ ៖ លីលី
ប្រភព ៖ celebuzz 


Tags: lady gaga star entertainment singer new york