CamNews

តន្រ្តី 

SM Entertainment បញ្ចេញព័ត៌មានអាល់ប៊ុមថ្មី ដែលចូលរួមដោយ តារាចំរុះរបស់ខ្លួន

នៅក្នុងខែ កុម្ភះនេះ យើងធ្លាប់បាន លឺថានឹងមាន តារាល្បីៗ ដូចជា Psy និង SNSD នឹងចេញបទថ្មី ស្វាគមន៍ ឆ្នាំថ្មី ២០១៤ នេះ ។ ឥលូវនេះ អ្វីដែល ធ្វើអោយ ទស្សនិកជន កាន់តែ ភ្ញាក់ផ្អើល អស្ចារ្យ បន្ថែមទៀតនោះ គឺផលិតកម្ម SM Entertainment បានបញ្ចេញ នូវព័ត៌មានមួយ ដ៏ធំ ។



ព័ត៌មាននោះគឺ SM Entertainment បានរៀបចំ Project មួយដែល មានឈ្មោះថា SM The Ballad ជា ការផលិតចំរៀង ដែលជ្រើសរើស យកតារាចំរៀង ចំរុះរបស់ខ្លួន ដែលពូកែខាង សំលេង ខ្ពស់ពិរោះ នោះយក មកបញ្ចូលគ្នា ។ អាល់ប៊ុមរបស់ SM The Ballad ថ្មីនេះ ត្រូវបានដាក់ឈ្មោះថា​ " Breath " ហើយនឹងចូលរួម ដោយតារាចំរុះ ដូចជា TVXQ's Changmin, Super Junior's Yesung, Super Junior-M's Zhoumi, Girls' Generation's Taeyeon, SHINee's Jonghyun, f(x)'s Krystal, EXO's Chen, និង Zhang Li Yi (Jang Ri In) ។



ក្នុងអាល់ប៊ុមនេះ មានសរុបទាំងអស់ ៦ បទដែល បទទាំងនោះ នឹងត្រូវបកប្រែ នឹងច្រៀងជា ២ ទៅ ៣ ភាសាដែល មានដូចជា ចិន កូរ៉េ និង ជប៉ុន ។ អាល់ប៊ុម​ " Breath " នឹងចេញនៅ ថ្ងៃទី ១៨ កុម្ភ ២០១៤ នេះហើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer sm snsd fx super junior exo