CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូកាត់ក្បាលរបស់អ្នក សារព័ត៌អាម៉េរិកអាច​ជា រឿង​ប្រឌិត (Video Inside)

មកដល់ដំណាក់កាលនេះ គេមិនគិតថាមានមនុស្សច្រើននាក់ ជឿទៅលើវីដេអូនៃការ កាត់ក្បាលរបស់អ្នកសារព័ត៌មាន អាម៉េរិក លោក  James Foley ជារឿងពិតទេ ។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន mainstream media ក៏ចាប់ផ្តើមទទួលស្គាល់ ដោយការដកស្រង់ យកសម្តីអ្នកជំនាញ ជាច្រើនថា  វីដេអូមួយនេះ អាចជាវីដេអូក្លែងក្លាយ ដែលត្រូវបានគេប្រឌិតឡើង ។ បើទោះបីអ្នកជំនាញទាំងនោះ មិនអាចលាតត្រដាង នូវការទទួលស្គាល់ ដោយត្រង់ក៏ដោយ ព្រោះការទទួលស្គាល់វីដេអូនេះ ថាជារឿងប្រឌិត វាប្រឆាំងទៅនឹងការងារ របស់ពួកគេផ្ទាល់ ។

ក្រោយពេលបែកធ្លាយរូបភាព និងវីដេអូកាត់តទៅលើការ ស្លាប់របស់អ្នកសារព័ត៌ មានអាម៉េរិក លោក James Foley ត្រូវបានពិភពលោក និងអ្នកជំនាញជាច្រើន បានប៉ាន់ប្រមាណថា ជាវីដេអូក្លែងក្លាយ ប៉ុន្តែមានអ្នកជំនាញមួយចំនួន បានជឿទៅលើវីដេអូ ប៉ុន្តែពួកគេមិនហ៊ានទទួល ស្គាល់ ព្រោះតែប៉ះពាល់ ដល់ការងារផ្ទាល់ខ្លួន ។

យោងទៅតាមសម្តីរបស់លោក Bouthaina Shaaban មន្ត្រីនាំពាក្យរដ្ឋាភិបាលស៊ីរី បានឲ្យដឹងថា James Foley ត្រូវបានចាប់ខ្លួនដោយ កងទ័ពស៊ីរី ក្លែងក្លាយម្នាក់ ហើយត្រូវសម្លាប់ដោយយោធារដ្ឋ អ៊ីស្លាមកាលពីមួយឆ្នាំមុន ។

នៅពេលដែលរដ្ឋអ៊ីស្លាម មួយនេះ បានហៅខ្លួនឯងថា ISIS ពេលនោះ លោក James Foley ត្រូវបានគេចាប់ខ្លួន ដោយកងទ័ពស៊ីរីសេរី ហើយលក់មកឲ្យ ISIS ដោយព័ត៌មាននេះ ត្រូវបានផ្ទៀងផ្ទាត់ជាមួយអង្គការសហប្រជាជាតិ ព្រោះថាអង្គការសហប្រជាជាតិ ក៏ធ្លាប់ទទួលស្គាល់ ព័ត៌មាននេះផងដែរ ។ James Foley ត្រូវបានគេសម្លាប់កាលពីឆ្នាំមុន  មិនមែនបច្ចុប្បន្ននេះទេ ហេតុអ្វីបានជាពួកគេទើបតែចេញផ្សាយ រូបភាពវីដេអូកាត់ក្បាល នាពេលថ្មីៗនេះទៅវិញ?

បើយើងមើលវីដេអូនោះវិញ មានចំណុចមួយចំនួនដែលគួរឲ្យជឿ និងមិនគួរឲ្យជឿ ពួកគេបានធ្វើឲ្យងងឹត មុនពេលបង្ហាញរូបភាព សាកសព គ្មានក្បាល ហើយចំនួន frames ដែលបង្ហាញគឺវាតិចពេក សម្រាប់បង្ហាញការ កាត់ក្បាល់លោក James Foley ។ ម្យ៉ាងវិញទៀត វីដេអូខាងក្រោម គឺជារូបភាពវីដេអូដែល មានចលនាយឺតបំផុតមួយ ដែលកំពុងបង្ហាញអំពីវីដេអូ នៃការចោទថាកាត់ក្បាល លោក James Foley នោះ ពីមួយ frame ទៅមួយ frame ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: World news Int news Unt news Breaking news plane crash Brazil