CamNews

តារា 

ក្រោយឃើញរូបថតទាំងនេះ របស់តារាស្រីមុខស្លូតនាង Bella ប្រាកដជាធ្វើឲ្យគ្រប់មនុស្សស្រីទាំងអស់ភ្លឺភ្នែក!

ព័ត៌មានកំសាន្ត ៖ ក្រោយឃើញរូបថតទាំងនេះ របស់តារាស្រីមុខស្លូតនាង Bella ranee ប្រាកដជាធ្វើឲ្យតារាមួយចំនួនភ្លឺភ្នែក ហើយភ្ញាក់ខ្លួនក្រោយពីបានបោះបង់ចោលការសិក្សាទាំងវ័យក្មេង ។

រួបថតទាំងអស់នោះហាក់បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ និងដាស់សតិឲ្យកាន់ច្បាស់នូវអត្ថន័យ ២ សម្រាប់គំនិតរបស់អ្នកគិតថា​ មនុស្សស្រីវិលចង្រ្កានមិនជុំ និងអ្នកដែលបោះបង់ចោលការសិក្សារបស់ខ្លួនតែម្តង ។ 

ហើយរូបថតទាំងអស់របស់ Bella ranee គឺជារូបថតក្នុងថ្ងៃបញ្ចប់ការសិក្សារបស់នាង នៅក្នុងខែនេះ ។ គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៦ បានឲ្យដឹងថា នាង Bella Ranee បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងថ្ងៃពិសេសរបស់នាងនៅលើគណនី Instagram ដោយស្លៀកពាក់ឈុតបញ្ចប់ការសិក្សារបស់នាង ។

តួឯកស្រីក្នុងរឿង "ភរិយាបណ្តូលចិត្ត"​ រូបនេះទើបតែបានបញ្ចប់ការសិក្សាថា្នក់ជាន់ខ្ពស់ពីសាកលវិទ្យាល័យ Thammasat University ផ្នែកជីវៈវិជ្ជាខាងសារព័ត៌មាន (Faculty of Journalism) និងផ្នែកទំនាក់ទំនង (Mass Communication) ។

ថ្វីត្បិតតែមមាញឹកជាមួយនឹងផ្នែកសិល្បៈក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែខិតខំដល់ទីបញ្ចប់ ដើម្បីបំពេញសេចក្តីប្រាថ្នារហូតដល់គោលដៅ ពិតជាគួរឲ្យសរសើរយ៉ាងពិតប្រាកដមែន ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee