CamNews

តារា 

អ្នកគាំទ្រក្រៅប្រទេស បង្ហើបពីមូលហេតុដែលចូលចិត្តនាង Bella Ranee

ថៃ ៖ នាង Bella Ranee Campen គឺជាតារាសម្តែងថៃមួយរូបដែលបានសម្តែងជាច្រើនរឿងដូចជា Suparburoot Jutathep: Khun Chai Putipat, Plerng Boon, Buppesunnivas និងរឿង Krong Karm ។ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ ហ្វេសប៊ុករបស់មួយបានសាកសួរទៅកាន់អ្នកគាំទ្រក្រៅប្រទេសជាច្រើនថា ហេតុអ្វីបានជាពួកគេចូលចិត្តនាង Bella Ranee Campen ហើយក៏មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិស្រដៀងៗគ្នាថា "ខ្ញុំស្រលាញ់ Bella ដោយសារតែទេពកោសល្យក្នុងការសម្តែង និងស្នាមញញឹមដ៏ផ្អែមល្អែម" (ពីអ្នកគាំទ្រនៅមីយ៉ាន់ម៉ា) ។ 

"Bella ជាពិសេសចិត្តល្អ ស្រស់ស្អាត រួសរាយ ហើយក៏ពូកែក្នុងការសម្តែង រហូតធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកតាមទៀតផង" (ពីអ្នកគាំទ្រនៅកម្ពុជា) ។ 

"ខ្ញុំចូលចិត្តពេលនាងញញឹម និងគ្រប់យ៉ាងដែលជា Bella " (អ្នកគាំទ្រនៅមីយ៉ាន់ម៉ា)។

"នាងមិនត្រឹមតែស្អាតទេ ថែមទាំងពូកែទៀត ខ្ញុំស្រលាញ់ Bella ជាងគេ ពេលនាងសម្តែងជាមួយ Pope Thanawat" (ពីអ្នកគាំទ្រនៅម៉ាឡេសុី) ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee Weir sukollawat