CamNews

តារា 

Weir បង្ហាញភាពជឿជាក់លើសម្ថតភាពរបស់ Bella យ៉ាងខ្លាំង ចំពោះរឿងមួយ!!

ថៃ ៖ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ Weir Sukollawat បានចូលរួមក្នុងលើកពានរង្វាន់ ព្រមទាំងនិយាយរឿងរ៉ាវខ្លះៗពាក់ព័ន្ធជាមួយនិងមិត្តស្រីរបស់លោកគឺនាង Bella Ranee ។ 

ជាការពិតណាស់ ខ្ញុំនៅមិនទាន់បានមើលរឿង "Krong Kam" នៅឡើយទេ រឿងមួយនេះទទួលបានមតិយោបល់ល្អៗខ្លាំងណាស់ពីអ្នកគាំទ្រ ។ ខ្ញុំបានប្រាប់ Bella នៅពេលដែលចាប់ផ្តើមថតរឿងនេះ នាងប្រាប់ខ្ញុំថា រឿងនេះគឺជាអត្តចរិកមួយដែលនាងពិបាកសម្តែង។ ការសម្តែងដែលមានអត្តចរិកផ្សេងគឺអ្វីដែលតារាសម្តែងចង់បាន គ្មានអ្នកណាម្នាក់ចង់សម្តែងអ្វីដដែលៗរហូតទេ។ លោក Weir Sukollawat បញ្ជាក់ ។ 

តារាប្រុសរូបនេះបន្ថែមទៀតថា "ប្រសិនបើយើងសម្តែងជាមួយនិងអត្តចរិកដដែល ពួកយើងនឹងនៅកន្លែងដដែល គ្មានអ្វីផ្លាស់ប្តូរទេ ម្យ៉ាងវិញទៀត Bella ក៏មិនមែនជាតារាសម្តែងថ្មីថ្មោងដែរ ហើយខ្ញុំចង់ឲ្យនាងផ្លា់ស់ប្តូរអត្តចរិកក្នុងការសម្តែង ហើយនាងក៏បានយ៉ាងល្អ ដូចដែលខ្ញុំធ្លាប់ជឿជាក់លើទេពកោសល្យរបស់នាងយ៉ាងចឹង" ។

ឃើញថាមួយគូនេះពិតជាផ្អែមល្អែមពិតមែន Weir បង្ហាញភាពជឿជាក់លើសម្ថតភាពរបស់ Bella យ៉ាងខ្លាំង ចំពោះរឿងនេះ ទើបធ្វើឲ្យគូស្នេហ៍មានទឹកចិត្ត និងខិតខំប្រឹងប្រែងអស់ពីសម្ថតភាព ខណៈពេលដែលនាងមានទេពកោសល្យផង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee Weir sukollawat