CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ រលកកំដៅក្តៅខ្លាំង ជិត ៥០ អង្សា ធ្វើអោយថ្នល់កៅស៊ូ រលាយ រហូតសម្លាប់មនុស្ស ១១០០ នាក់

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះស្លាប់ ដោយសារតែ រលកកំដៅក្តៅខ្លាំង នៅក្នុងប្រទេស ឥណ្ឌានោះ បានកើនឡើងដល់ ១១០០ នាក់ហើយ ខណៈសីតុណ្ហភាពកើនឡើងកំដៅដ៏ខ្លាំងលើកនេះបានចាប់ ផ្តើមធ្វើអោយថ្នល់កៅស៊ូ រលាយបណ្តើរៗហើយ ។


បណ្តាថ្នល់កៅស៊ូច្រើនកន្លែង នៅក្នុងទីក្រុង New Delhi បានចាប់ផ្តើមរលាយ ហើយ ខណៈសីតុណ្ហ ភាពកើនឡើងកំដៅក្តៅខ្លាំង ដល់ទៅ ៤៥ អង្សា ស្របពេលដែល ក្រុម   អ្នក ព្យាករណ៍អាកាសធាតុ ចេញសេចក្តីប្រកាសព្រមានអោយដឹងថា អាកាសធាតុ នឹងកាន់តែក្តៅជាងនេះបន្ថែមទៀត    ប្រភព សារព័ត៌មានបញ្ជាក់អោយដឹងថា ភាគខាងត្បូងប្រទេស ឥណ្ឌាគឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ បំផុត ដោយសារតែរលកកំដៅ ក្តៅខ្លាំងលើកនេះ ពោល នៅទីនោះ បានសម្លាប់មនុស្សភាគច្រើនជា កម្មករសំណង់ និងក្រុមមនុស្សចាស់ជរា ខណៈពួកគាត់​ បើទោះបីជាទទួលបាន  ការត្រាស់បង្គាប់ពី រដ្ឋាភិបាលអោយនៅផ្ទះក៏ដោយចុះ ក៏ពួកគេមិនអាចធ្វើបាន ព្រោះត្រូវចេញក្រៅដើម្បីធ្វើការរកប្រាក់ ចិញ្ជឹមក្រពះ ។

នៅក្នុងទីក្រុង New Delhi ក្រុមអ្នកព្យាករណ៍អាកាសធាតុ អោយដឹងថា ពួក គេ មានការរំពឹងទុកថា លក្ខខ័ណ្ឌអាកាសធាតុ កើនឡើងកំដៅក្តៅខ្លាំង នៅតែបន្តសម្រាប់   រយៈ ពេល មួយសប្តាហ៍បន្ទាប់  ខណៈប្រការនេះ គឺជាបញ្ហាប្រឈមជាខ្លាំង ដល់បងប្អូនឥណ្ឌា ក្រីក្រ ដែលរស់នៅតាមបណ្តោយផ្លូវ ក្នុងក្រុងជាមួយនឹងទីជម្រក តូចតាច មិនអាចទប់ស្កាត់បាន កំដៅពីព្រះ អាទិត្យ ដ៏ប្រឈមលើកនេះ បាននោះទេ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya Heatwave